25/01/2021 00:01 GMT+7 Email Print Like 0

មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមចាប់ផ្ដើមថ្ងៃធ្វើការដំបូង


នាថ្ងៃទី២៥ មករា នៅទីក្រុងហាណូយ រាល់សកម្មភាពជាផ្លូវការដែល ស្ថិតនៅក្នុងក្របខ័ណ្ឌនៃមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម (ចាប់ពីថ្ងៃទី២៥មករា ដល់ថ្ងៃទី២ កុម្ភៈ ឆ្នាំ ២០២១) បានចាប់ផ្ដើមប្រព្រឹត្តទៅ ដោយធ្វើកិច្ចប្រជុំត្រៀម ដើម្បី សម្រេចជាស្ថាពរនូវការងារត្រៀមរៀបចំចាំបាច់ទាំងអស់សម្រាប់ពិធីបើក មហាសន្និបាតនៅព្រឹកថ្ងៃទី២៦ មករា។  
 
មហាសន្និបាតបក្សលើកនេះមានការអញ្ជើញចូលរួមរបស់ប្រតិភូសរុបចំនួន ១៥៨៧ រូប ដែលតំណាងឲ្យបក្ខជនទាំង៥,១លាននាក់ក្នុងទូទាំងប្រទេស ហើយក៏ជាចំនួនប្រតិភូច្រើនបំផុតក្នុងចំណោមមហាសន្និបាតបក្សទាំង ១៣ លើកតាំងពីមុនមក។ របៀបវារៈនៃមហាសន្និបាតលើកនេះនឹងផ្ដោតសំខាន់ទៅលើការទិតៀននូវការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ របស់បក្ស ដោយផ្សាភ្ជាប់នឹងការវាយតម្លៃរយៈពេល៣៥ឆ្នាំអនុវត្ត បុព្វហេតុផ្លាស់ប្ដូរថ្មី រយៈពេល៣០ឆ្នាំអនុវត្តកម្មវិធីនយោបាយឆ្នាំ១៩៩១ រយៈពេល១០ឆ្នាំអនុវត្តកម្មវិធីនយោបាយ (បំពេញបន្ថែម អភិវឌ្ឍន៍ឆ្នាំ ២០១១) យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងអំឡុងឆ្នាំ២០១១-២០២០។ ទន្ទឹមជាមួយគ្នានោះ មហា សន្និបាតនឹងកំណត់ទិសដៅ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២៥ កំណត់គោលដៅ ទិសដៅដល់ឆ្នាំ២០៣០និងចក្ខុវិស័យអភិវឌ្ឍរហូតដល់ឆ្នាំ២០៤៥ ព្រមទាំង ទិតៀនការងារកសាងបក្សនិងការដឹកនាំរបស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ តម្រង់ទិសដៅ ភារកិច្ចក្នុងការងារកសាងបក្សអាណត្តិថ្មី វាយ តម្លៃចំពោះការអនុវត្តលក្ខ័ន្តិកៈបក្សនីតិកាលទី១២ ព្រមទាំងបោះឆ្នោតជ្រើស តាំងគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ