07/02/2019 10:26 GMT+7 Email Print Like 0

ភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាតំបន់ភាគកណ្ដាលវៀតណាម ក្នុងប៉ុន្មានថ្ងៃចូលឆ្នាំថ្មីប្រពៃណី

នាថ្ងៃដើមដំបូងនៃឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំកុរ ឯកស័ក២០១៩ ក្រុមភ្ញៀវ ទេសចរចំនួន១៦៨នាក់ដែលបានធ្វើដំណើរតាមនាវាសមុទ្រ Silversea នៃ ក្រុមហ៊ុនទេសចរណ៍ Tan Hong បានមក “បើកសំណាងផ្ទះ” នៅព្រះបរមរាជវាំង Hue។

ភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនាព្រះបរមរាជវាំង Hue (រូបថត៖ Toquoc.vn)

ប្រធានគណៈកម្មាធិការប្រជានខេត្ត Thua Thien Hue លោក Phan Ngoc Tho មានគោលបំណងថា រាល់ភ្ញៀវទេសចរទាំងនេះនឹងជាឯកអគ្គរដ្ឋទូតទេសចរ ដែលរួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុង Hue ទៅកាន់មិត្តភក្តិអន្តរជាតិ។

ក្នុងថ្ងៃដដែល មានភ្ញៀវទេសចរអន្តរជាតិរាប់ពាន់នាក់ក៏បានមកទស្សនានិងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅព្រះបរមរាជវាំងផងដែរ។ លោក Phan Thanh Hai នាយកមជ្ឈមណ្ឌលអភិរក្សកេរដំណែលអតីតរាជធានី Hue បានអោយដឹងថា៖

“យើងខ្ញុំបានរៀបចំល្បែងកំសាន្តប្រជាប្រិយនិងសកម្មភាពសម្ដែងតូរ្យតន្ត្រីរាជ្យវាំងក្នុងអំឡុងពេលបុណ្យតេតនេះ។ យើងខ្ញុំនឹងបង្កលក្ខណៈដ៏ល្អបំផុត ដើម្បីបម្រើភ្ញៀវទេសចរ ហើយសង្ឃឹមថា ភ្ញៀវទេសចរនឹងមកដល់ Hue កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។

នាថ្ងៃទី៥ ខែកុម្ភៈ ពោលគឺថ្ងៃទី១បុណ្យតេតឆ្នាំកុរ ឯកស័ក មន្ទីរទេសចរណ៍ទីក្រុងដាណាំងបានសហការជាមួយអាកាសយានដ្ឋានអន្តរជាតិដាណាំងនិងក្រុមហ៊ុនអាកាសចរណ៍ Vietjet រៀបចំពិធីទទួលស្វាគមន៍ជើងហោះហើរដំបូងដែលចុះចតនៅទីក្រុងដាណាំងក្នុងឆ្នាំថ្មី២០១៩ ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ