21/12/2019 16:15 GMT+7 Email Print Like 0

ភូមិខ្មុកម្រ័ក្សណ៍ហាថៃ (Ha Thai)

មុខរបរ​សិប្បកម្ម​ប្រពៃណី​ខ្មុក​ម្រ័ក្សណ៍​​លើ​ប្រដាប់​ប្រើប្រាស់​ នៅ​ភូមិ​ហាថៃ (Ha Thai) ស្រុក​ធឿន​ទិន (Thuong Tin) ក្រុង​ហាណូយ​ មានតាំងពីរ​សតវត្សរ៍​ទី​១៧​។ មកដល់​អំឡុង​ឆ្នាំ​​១៩៣០ វិចិត្រករ​វៀតណាម​ដំបូង ដែល​បានសិក្សា​​នៅ​សកលវិទ្យាល័យ​វិចិត្រសិល្បៈ​​​ឥណ្ឌូចិន​ (​បច្ចុប្បន្ន​​ជា​សកល​​វិទ្យា​ល័យ​​វិចិត្រ​សិល្បៈ​​វៀតណាម​) សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញ​បច្ចេកទេស​​លាប​ខ្មុក​ម្រ័ក្សណ៍​ ភ្លាម​ៗនោះ​ បាន​​សិប្បករ​​ក្នុង​ភូមិ​អនុវត្ត​ធ្វើ នៅ​លើ​ផលិតផល​របស់​ខ្លួន​បង្កើត​បាន​​ស្អាតប្រណីត​ជាង​។​ ​​​ខ្មុក​ម្រ័ក្សណ៍​​ហាថៃ ​(Ha Thai)  ជា​ផលិត​ផល​គំរូមួយ ​នៃ​កម្មវិធី​ OCOP នៅលើ​ភូមិសាស្រ្ត​ទីក្រុង​ហាណូយ​។​

មកដល់​សព្វថ្ងៃ​ ភូមិរបរ​មួយថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​​រីក​ចម្រើន​ ដោយសារ​តម្រូវការ​ប្រើប្រាស់នូវ​​ផលិតផល​ប្រណីត ​នៃទីផ្សារ​ក្នុង​ស្រុក​​និង​អន្តរជាតិ​។ សម្ពន្ធ​សមាគម​ខ្មុក​ម្រ័ក្សណ៍​ហាថៃ​ (Ha Thai)  ក៏បាន​បង្កើតឡើង​​ដោយ​មាន​សមាជិក​ចូល​រួម​ចំនួន​១២៥នាក់​។ គិត​ទូទាំង​ភូមិ​របរ​ហាថៃ (Ha Thai) ​​មាន​គ្រួសារ​ចំនួន​៨០០​ ក្នុងនោះ​មាន៩០%​ ជាគ្រួសារ​ប្រកប​មុខរបរ​ខ្មុក​ម្រ័ក្សណ៍​ជាមួយ​នឹង​កម្មករ​ចំនួន​១.៦០០នាក់ និង កម្មករ​រណប​រាប់ពាន់​នាក់ នៅ​តាម​ភូមិ​ជិត​ខាង​។ រៀង​រាល់​ឆ្នាំ​ ភូមិហាថៃ​ (Ha Thai) ផលិត​បាន​ផលិតផល​រាប់លានគ្រឿង​​ យោង​តាម​តម្រូវការ​នៃ​អតិថិជន​។ ខ្មុក​ម្រ័ក្សណ៍​ហាថៃ​ (Ha Thai) ​អះអាងបាន​​នូវ​ពាណិជ្ជសញ្ញា ​មិនត្រឹម​ពឹង​លើទំនុក​ចិត្ត​ គុណភាព​​​រលើប​រលោង​ ម៉ដ្ឋ​ខៃ​ ស្អាត​ និង​រឹង​មាំ​ នៅទាំង​ដក់​ជាប់​ដាមដាន​ថ្វី​ដៃ​ដ៏ប៉ិនប្រសប់​ ភាព​ច្នៃ​ប្រឌិត​នៃ​ជាង​ដ៏​ពូកែ​ៗ​។
 


ដំណាក់កាល​បិទ​ប្រាក់ ​ទាមទារ​ជាង​មានបទ​ពិសោធន៍​និង​ប៉ិនប្រសប់​។ រូបថត​៖ ផឿង​ឡិញ


 ដំណាក់​កាល​បិទ​សំពត់ទ្រនាប់​​ ទុកសម្រាប់​​លាប​ខ្មុក​ម្រ័ក្សណ៍​ពី​លើ​។ រូបថត៖ ផឿង​ឡិញ​


 ដំណាក់កាល​បិទ​ប្រាក់ពី​​លើ​ផលិតផល​ ត្រូវ​បាន​ធ្វើ​ផ្ចិត​ផ្ចង់​ នៅ​ក្នុង​បន្ទប់​ជិត​ខ្យល់​។ រូបថត៖ ផឿង​ឡិញ​


 ជាង​ខ្មុក​ម្រ័ក្សណ៍​ហាថៃ​ (Ha Thai) អនុវត្ត​ដំណាក់កាល​ខាត់វាយឱ្យ​​រលើប​ស្រទាប់​ខ្មុក​ម្រ័ក្សណ៍​ នៅពី​លើ​ផលិតផល​។ រូបថត៖ ផឿង​ឡិញ​


 បន្ទាប់ពី​ផលិតផល​បាន​បិទ​ប្រាក់​ នឹង​បាន​យកទៅ​ពិនិត្យ​និង​កែ​សម្រួល​សាឡើង​វិញ​យ៉ាង​​ហ្មត់​ចត់​។ រូបថត៖ ផឿង​ឡិញ​


 ភូមិ​ហាថៃ​ (Ha Thai) សព្វថ្ងៃ​នៅ​ល្បី​ឈ្មោះ​ជាមួយ​នឹង​ផលិតផល​​រូបសណាក​ខ្មុក​ម្រក្សណ៍​ ដោយ​មាន​ខ្នាត​ទំហំធំ​ៗ​។​ រូបថត៖ ផឿង​ឡិញ​


សព្វថ្ងៃ​ នៅ​ភូមិ​ហាថៃ​ (Ha Thai) មាន​ហាង​ធំ​ៗ​តាំង​ឧទ្ទេសនាម​​​​ផលិតផល​ដល់​អតិថិជន​។​ រូបថត៖ ផឿង​ឡិញ​
 

​ពឹងលើ​​ដំណើរការ​សិក្សាស្រាវ​ជ្រាវ​នៃ​វិចិត្រករ​​ តុង​ពណ៌​នៃ​ខ្មុក​ម្រ័ក្សណ៍​​ភូមិ​ហាថៃ​ (Ha Thai) មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​​កាន់តែសម្បូរបែប​ជាង​។ ពណ៌​នៃ​ខ្មុក​ម្រ័ក្សណ៍​ឆើរ​ឆាយ​ លេច​​អណ្តែត​ ស្រទាប់​ជាន់ៗ។​ ផលិតផល​ខ្មុក​ម្រក្សណ៍​ មាន​រូបរាង​​ស្រទន់​សាមញ្ញ​ គំនូស​ពោរពេញ​ដោយលក្ខណៈ​​ជនជាតិ​ដូចជា៖ កំពង់ទឹក​​ដើម​ជ្រៃ​ ទូក​ចម្លង​ស្លឹក​ដើម​ពក​ ឈូង​សមុទ្រ​ហាឡុង​ (Ha Long) វត្ត​សសរ​មួយ​ជាដើម​។ល។ បាន​អតិថិជន​បរទេស​ពេញ​និយម​។

ពិសេស​ អ្នកហាថៃ​ (Ha Thai) មាន​ទេពកោសល្យ​មួយ​ នោះគឺ​ចេះ​ប្រើប្រាស់​របៀប​ចម្លាក់​លើ​ខ្មុក​ម្រក្សណ៍​ បង្កើត​ចេញ​គំនូស​ស្រទន់​ បត់​បែន​ និង​រស់រវើក​។​

បច្ចេកវិទ្យា​ខ្មុក​ម្រ័ក្សណ៍​ មាន​គោលការណ៍​រួម​ ប៉ុន្តែ​ខុសប្លែក​នឹង​​​ខ្មុក​ម្រ័ក្សណ៍​ហាថៃ (Ha Thai) នោះគឺ​បទពិសោធន៍​ បច្ចេកទេស ​នៃ​បុគ្គលម្នាក់ៗ​ គ្រួសារ​នីមួយ​ៗ​ ក៏ដូចជា​វា​បាន​អនុវត្ត​​បច្ចេកទេស​នេះ នៅ​​លើ​ផលិតផល​​ប្រពៃណី​​របស់​វៀតណាម​។

ក្រៅពី​ការ​ស្នងបន្ត​​បទពិសោធន៍​ប្រពៃណី​ដូនតា ដែលបន្សល់​​ទុក​មក​ សិប្បករ​ភូមិ​ខ្មុក​​ម្រក្សណ៍​​ហាថៃ (Ha Thai) មួយថ្ងៃទៅ​មួយ​ថ្ងៃ​កាន់តែ​រីកចម្រើន​ រក​បាន​ពណ៌​ថ្មី​ ​ ពន្លឺ​​ពណ៌​ផ្សេងៗ​​គ្នា​ជាច្រើន  លើកកម្ពស់​តម្លៃ​​ជូន​ផលិតផល​របស់​ខ្លួន​៕​


 ផលិតផល​ខ្មុក​ម្រ័ក្សណ៍​​ហាថៃ (Ha Thai) ​៖  









 

អត្ថបទនិងរូបថត៖ ផឿង​ឡិញ

បណ្តាអត្ថបទបានផ្សាយ