07/01/2021 14:57 GMT+7 Email Print Like 0

ពិធីរំលឹកខួប៧៥ឆ្នាំនៃការបោះឆ្នោតសកលជាលើកដំបូងបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅអគាររដ្ឋសភា

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (នៅកណ្ដាល) និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) អញ្ជើញចូលរួមពិធីជួបជុំ។
 

នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅអគាររដ្ឋសភា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានរៀបចំពិធីជួបជុំរំលឹកខួប៧៥ឆ្នាំនៃការបោះឆ្នោតសកលជាលើកដំបូង (៦ មករា ឆ្នាំ១៩៤៦ - ៦ មករា ឆ្នាំ២០២១)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីជួបជុំនេះ។

ថ្លែងនៅទីនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានចាត់ទុកថា ដោយការពង្រីកប្រពៃណីរបស់រដ្ឋសភាទាំង១៣នីតិកាលមុននេះ តាមស្មារតីសាមគ្គីភាព ច្នៃប្រឌិត និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ប្រជាជននោះ រដ្ឋសភានីតិកាលទី១៤ សម្រេចបានលទ្ធផលគ្រប់ជ្រុងជ្រោយជាច្រើន ដែលចូលរួមចំណែកក្នុងសមិទ្ធិផលដ៏ធំធេង ដោយមានអត្ថន័យប្រវត្តិសាស្ត្ររបស់ប្រទេសជាតិក្នុងអំឡុងពេល៣៥ឆ្នាំផ្លាស់ប្ដូរថ្មី។
លោកស្រីប្រធានរដ្ឋសភាបានអះអាងថា រាល់សមិទ្ធិផលដ៏ធំធេងទាំងនោះរួមជាមួយប្រពៃណីដ៏ថ្លៃថ្លារបស់រដ្ឋសភាវៀតណាមក្នុងអំឡុងពេល៧៥ឆ្នាំកន្លងមក នឹងបង្កើតឡើងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រដ្ឋសភានីតិកាលទី១៥ក៏ដូចជានីតិកាលក្រោយៗ បន្តមរតក ពង្រីកនិងអនុវត្តយ៉ាងល្អប្រពៃជាងទៀតនូវមុខងារ ភារកិច្ចនិងសិទ្ធិអំណាចរបស់រដ្ឋសភា។

ហេតុដូច្នេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានចាត់ទុកថា ភារកិច្ចនាពេលខាងមុខនិង រយៈពេលយូរអង្វែងរបស់ប្រទេសជាតិនិយាយរួមនិងរដ្ឋសភានិយាយដោយឡែកគឺធ្ងន់ធ្ងរណាស់ ដោយទាមទារឲ្យរដ្ឋសភាចាំបាច់ត្រូវបន្តផ្លាស់ប្ដូរថ្មី កែលម្អសកម្មភាព លើកកំពស់ថែមទៀតនូវគុណភាព ប្រសិទ្ធភាព ដើម្បីចូលរួមចំណែកយ៉ាងសកម្មដល់បុព្វហេតុផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្ម របស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ