
ពិធីបុណ្យនេះទាក់ទាញភ្ញៀវកម្ពុជានិងអន្តរជាតិប្រមាណ១ហ្មឺននាក់ចូលរួម
នាយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នៅកីឡាដ្ឋានអូឡាំពិកនៅរាជធានីភ្នំពេញរបស់កម្ពុជា បានប្រារព្ធពិធីបុណ្យម្ហូបអាហារអាស៊ានលើកទី២។នេះជាព្រឹត្តិការណ៍សម្បុរសធធម៌ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំដោយអង្គការក្រៅរដ្ឋាភិបាល “ដើម្បីស្នាមញញឹមកុមារ” របស់បារាំងសហការជាមួយក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិ ក្រសួងទេសចរណ៍និងក្រសួងយុវជននិងកីឡាកម្ពុជា។ ព្រឹត្តិការណ៍នេះរួមចំណែកផ្សព្វផ្សាយ ជំរុញទេសចរណ៍ក្នុងតំបន់ អាស៊ានហើយជួយឧបត្ថម្ភខាងថវិកាសំរាប់កម្មវិធីបណ្ដុះបណ្ដាលប្រភពធនធានមនុស្សធម៌ក្នុងផ្នែកទេសចរណ៍នៃប្រទេសអាស៊ាននានា។
ភ្ញៀវទស្សនាស្ថង់ទំនិញវៀតណាម
ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅពិធីបុណ្យនេះ ប្រជាជនកម្ពុជា ក៏ដូចជាប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ានិងមិត្តភក្តិអន្តរជាតិមានឱកាសភ្លក់រសជាតិនៃម្ហូបអាហារប្រមាណ២០០មុខពោរពេញទៅដោយលក្ខណៈវិសេសវិសាលនៃប្រទេសអាស៊ាននិមួយៗ។ ស្តង់ទំនិញទាំង២របស់វៀតណាមទាក់ទាញភ្ញៀវកម្ពុជានិងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា និងទទួលទានម្ហូបអាហារ។ លោក Le Phuoc Thien អ្នកចុងភៅស្តង់ទំនិញវៀតណាមនៅពិធីបុណ្យនេះបានឲ្យដឹងថា៖ “ខ្ញុំទទួលបន្ទុកធ្វើម្ហូប phơ និងប្រហិត។នេះជាphơ ហាណូយ ប្រភេទ phơ ពិសេស ដោយឡែកនៃតំបន់ប៉ែកខាងជើងវៀតណាម។ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងណាស់នៅពេលបានឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពី phơ វៀតណាម”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម