• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីគោរពបង្គោលព្រំដែន និងធ្វើជាសាក្សីការយាមល្បាតរួមនៃប្រទេសទាំង ៣ វៀតណាម - កម្ពុជា - ឡាវ

ស្ថិតក្នុងសកម្មភាពជួបប្រាស្រ័យមិត្តភាពព្រំដែន វៀតណាម - កម្ពុជា - ឡាវលើកទី ១ ឆ្នាំ២០១៨ ដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមសហការជាមួយ គណៈកម្មាធិការប្រជាជនខេត្ត Kon Tum រៀបចំឡើងនោះ នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា នៅទីតាំងបង្គោលព្រំដែនផ្លូវបំបែកជាបី វៀតណាម - កម្ពុជា - ឡាវ បានប្រព្រឹត្តិទៅពិធីគោរពបង្គោលព្រំដែន និងធ្វើជាសាក្សីការយាមល្បាតរវាងប្រទេសទាំងបី វៀតណាម - កម្ពុជា - ឡាវ។

ទិដ្ឋភាពនៃពិធីគោរពបង្គោលព្រំដែន នៃប្រទេសទាំង ៣ វៀតណាម - កម្ពុជា - ឡាវ (http://www.qdnd.vn)

សកម្មភាពសហការយាមល្បាតការពារព្រំដែននេះ រៀបចំឡើងដោយប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ  Bo Y (កងទ័ពការពារព្រំដែនខេត្ត Kon Tum) កងអនុសេនាធំការពារព្រំដែនលេខ ៥៤១ នៃ បញ្ជាការ​យោធាខេត្ត Attapeu និងប៉ុស្តិ៍នគរបាល Kontuineo (កងវរៈសេនាតូចនគរបាលលេខ ២០៣ របស់ឡាវ) ស្នងការនគរបាលខេត្តរតនៈគីរី (កម្ពុជា)។ ក្រុមយាមល្បាតត្រីភាគីបានរួមគ្នាយាមល្បាត ត្រួតពិនិត្យស្ថានភាពបង្គោលព្រំដែនជាតិ និងផ្លាស់ប្ដូរស្ថានភាពនៅកំណាត់ព្រំដែនបង្គោលព្រំដែនជាតិ ផ្លូវលំ និងឯកភាពគ្នាលើវិធានការគ្រប់គ្រង និងការពារផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top