19/07/2019 10:47 GMT+7 Email Print Like 0

ពិគ្រោះយោបល់គោលនយោបាយកសិកម្មសម្រាប់អនុតំបន់ទន្លេមេគង្គ


 តំណាងនៃប្រទេសទាំងបួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង (រូបថត៖ TTXVN)
 

 វិទ្យាស្ថាន​គោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍកសិកម្មជនបទ ចំណុះ ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទវៀត​ណាម ទើបនឹងបានសហការជាមួយមូល និធិអភិវឌ្ឍកសិកម្មអន្តរជាតិ (IFAD) រៀប​ចំ​សិក្ខា​សាលា​ដើម្បី​ចាប់ផ្ដើមគម្រោង “បណ្ដាញស្រាវជ្រាវនិងពិគ្រោះយោបល់គោលនយោបាយ​កសិកម្មនិង​អភវិឌ្ឍន៍​ជនបទ​សម្រាប់​ប្រទេស​នានានៅអនុតំបន់ទន្លេមេគង្គ” (NARDT)។ 
 
គម្រោងនេះគឺ​ សំដៅជំរុញកិច្ចសហប្រតិបតិ្តការក្នុងការស្រាវជ្រាវ ការសន្ទនា ការកែលម្អគុណ ភាព ប្រសិទ្ធភាព​នៃ​សកម្មភាព​ស្រាវជ្រាវ ចលនានិងអនុវត្ត​គោលនយោបាយ កសិកម្មនិងអ​ភិវឌ្ឍជនបទនៅប្រទេ​សកម្ពុជា ឡាវ ​មីយ៉ាន់ម៉ា​និងវៀតណាម។
 
តាមបណ្ដាអ្ន​កជំនាញបានចាត់ទុកថា ក្នុងប្លុកអាស៊ាន វៀតណាម មីយ៉ាន់ម៉ា ឡាវនិងកម្ពុជា មាន​វិស័យ​កសិក​ម្ម​​ដែលនៅតែដើរតួនាទីដ៏សំ​ខាន់ ណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចស​ង្គម។ លោក Thomas Rath នាយក​ជាតិ​វៀត​​ណាមនិងឡាវ តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃមូលនិធិ IFAD បានអោយដឹងថា៖ “នេះជារូប​សណ្ឋាន​ដើម​ដំបូង​ដែល​យើង​ខ្ញុំ​អនុវត្តន៍​វិធី​អភិក្រម​នោះគឺត​ភ្ជាប់​ស្ថាប័ន​ស្រាវជ្រាវ​និង​ពិគ្រោះ​យោ​បល់​គោល​នយោបាយ​ជាមួ​​យ​អ្នកតាក់តែង គោលនយោបាយ។​ បណ្ដាញនេះនឹងនាំម​កនូវឱ​កាសដើម្បី​អោយយើង​ចែក​ រំលែក រៀន​សូត្រ​បទ​ពិសោធន៍អំពី​គ្នាទៅវិញទៅមក ក៏ដូចជាទាញយ​ករូប សណ្ឋាននិង​បទពិសោធន៍​ប្រកប​ដោយ​ជោគ​ជ័យ​នៅក្នុង​គម្រោងនានារបស់ IFAD និងដៃគូអភិវឌ្ឍផ្សេងៗទៀត ដើម្បីបង្កើត​ឡើង​ប្រសិទ្ធភាព​យ៉ាង​ល្អ​ថែម​ទៀត​”។
 
ក្នុងប៉ុន្មា​ន​ឆ្នាំថ្មីៗនេះ បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គបាននិងកំពុង អនុវត្តន៍កំ​ណែទ​ម្រង់​គោល​នយោបា​យ​ប្រកបដោយប្រសិទ្ធភាព​។ ឧទាហរណ៍ថា ក​ម្ពុជាមាន​បទពិសោធន៍​ល្អជាច្រើន​ក្នុងកា​រអ​ភិវឌ្ឍពា​ណិជ្ជសញ្ញាស្រូ​វអ​ង្ករដោយមានគុណភាពខ្ពស់ ហើយកសាងខ្សែសង្វា​ក់តម្លៃដើម្បីជ្រៀតចូលទីផ្សារជាន់ខ្ព​ស់ នានា។ ​ឡាវមានបទពិសោធន៍ជាច្រើនក្នុងការអ​ភិវឌ្ឍផលិតកម្មកសិផលស្អាត និង​កសិកម្ម​ប្រកប​ដោយ​ចីរភាព​។ ហើយមីយ៉ាន់ម៉ាមានបទពិសោធន៍ក្នុងការ អភិវឌ្ឍជនបទតាមរយៈតួនាទីរបស់សហគមន៍។
 
តាមរយៈ​គម្រោងនេះ វៀតណាមមានគោលបំណងចង់បង្កើនកិច្ចសហ ប្រតិបតិ្តការ ការចែក​រំលែក​បទពិសោធន៍​ល្អៗក្នុងការអភិវឌ្ឍកសិកម្មនិងជនបទ រវាងប​ណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ