11/03/2019 11:00 GMT+7 Email Print Like 0

ពន្លឿនទេសចរណ៍វៀតណាមនៅពិព័រណ៍ទេសចរណ៍អន្តរជាតិល្បីល្បាញ


 ស្តង់ទំនិញវៀតណាមនៅពិព័រណ៍ ITB (រូបថត៖ TTXVN) 
 

 ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB បានបញ្ចប់នាថ្ងៃទី១០ ខែមីនា ឆ្នាំ​២០១៩ នៅ ប្រទេស​អាល្លឺម៉ង់​ក្រោយ​រយៈ​ពេល​៤ថ្ងៃបើក​ទ្វារ។​
 
នេះជាពិព័រណ៍ទេសចរណ៍​ ដែលមានទ្រង់ទ្រាយធំនិងកិត្យានុ​ភាពបំផុតលើពិភពលោក ដែលត្រូវ​បាន​រៀប​ចំ ឡើង​ជា​ប្រចាំឆ្នាំ។ សហគ្រាសទេសចរណ៍ចំនួន៥០អ​ង្គភាពនិងតំបន់មួយចំនួន របស់ វៀ​តណាម បានចូល​រួម​ក្នុង​ពិព័រណ៍​ឆ្នាំ​នេះ សំ​ដៅផ្សព្វផ្សាយអំពីទេសចរណ៍​ វៀតណាម ​ឧទ្ទេសនាមផលិតផលទេស​ចរណ៍ បើក​ទូលាយ​ទីផ្សារ​និង​ស្វែង​រក ដៃគូ​អន្តរជាតិ​។
 
តាមឯក​អគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំអាល្លឺម៉ង់ លោក Nguyen Minh Vu បាន​អោយដឹង​ថា ក្នុងឆ្នាំ២០១៨ មាន​ភ្ញៀវទេសចរ​អាល្លឺម៉ង់​ប្រមាណ២៥ហ្មឺននាក់បា​ន មកដល់វៀតណា​ម ហើយ​បរិមាណ​នេះគ្រោង​នឹងបន្ត​កើនឡើ​ង​ក្នុងឆ្នាំ​២០១៩ ខណៈដែល​វៀតណាម​និងអាល្លឺម៉ង់​បាន​បង្ហាញ​យ៉ាងច្បាស់​នូវការ​ប្ដេជ្ញាចិត្ត​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ភាពជា​ដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរអោយកាន់ ​តែស៊ីជំរៅថែមទៀ​ត៕​

 

តា​ម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ