01/04/2020 10:08 GMT+7 Email Print Like 0

ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីន


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh
 

នា​​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បាន​សន្ទនា​តាម​ទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro L. Locsin Jr ដើម្បីពិភាក្សា​អំពី​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគីនិងតំបន់ក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លង ជំងឺ Covid - 19 មានការវិវឌ្ឍន៍​ដ៏ស្មុក​ស្មាញ។
 
លោក​ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសម្តែងជំនឿថា ជាមួយ​នឹង​ការ​បេ្តជ្ងា​ចិត្ត​និង​ការ​ខិត​ខំប្រឹង​ប្រែ​ង​រួមគ្នានេះ វៀតណាម រួមជាមួយហ្វីលីពីននិង​បណ្តាប្រទេស​សមាជិក​អាស៊ាន​នឹង​ជំនេះ​លើបញ្ហា​ប្រឈម​ឆាប់​ៗ​ ហើយសេដ្ឋកិច្ច - សង្គមមានស្ថេរភាពនិងបន្តជំរុញដំណាក់កាលកសាងសមាគមន៍អាស៊ាន។
 
ជាការ​ឆ្លើយតប លោករដ្ឋមន្រ្តីការបរទេសហ្វីលីពីន Teodoro L. Locsin Jr. បានវាយ​តម្លៃខ្ពស់​ចំពោះវិធាន​ការបង្ការ​និង​ប្រយុ​ទ្ធ​ប្រឆាំងនឹងជំងឺ Covid – 19 ប្រកបដោយ​ប្រសិទ្ធភាពរបស់​រដ្ឋាភិបាលនិង​ប្រជាជន​វៀត​ណាម​ ក៏ដូចជាបណ្តាគំនិតជ្តួចផ្តើមលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បី​ទប់​ទល់​នឹង​ជំងឺរាត​ត្បាត​នេះក្នុង​ក្របខ័ណ្ឌ​ឆ្នាំអាស៊ាន ២០២០; បន្តសន្យារួមសហការយ៉ាងជិតស្និទ្ធនិងគាំទ្រដល់វៀតណាម ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ និងសមាជិកមិនអចិន្រ្តៃ​របស់​ក្រុម​ប្រឹក្សាស​ន្តិសុខ​នៃអង្គការ​សហប្រជាជាតិ​សម្រាប់អាណត្តិ​ ២០២០ - ២០​២១៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ