02/09/2019 13:40 GMT+7 Email Print Like 0

ពង្រីកសក្ដានុភាពសហប្រតិបត្តិការរវាងវៀតណាមនិងអង់គ្លេស

 ក្រុម​ការងារនៃគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអនុប្រធានលោក Nguyen Hong​ Son ទើបតែមាន ដំណើរបំពេញទស្សនកិច្ចការងារនៅអង់គ្លេសចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣១ ខែ សីហា។
 
ដំណើរ​ទស្សនកិច្ចលើកនេះ គឺសំដៅរៀនសូត្របទពិសោធន៍ក្នុងគោល នយោបាយអភិវឌ្ឍឧស្សាហកម្មជាតិ ជំរុញ​ការ​ផ្លាស់​ប្ដូរថ្មី ការច្នៃប្រឌិត និងវិទ្យា សាស្ត្របច្ចេកវិទ្យា ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចការ​អភិវឌ្ឍ​ សេដ្ឋកិច្ចតំបន់និងការតភ្ជាប់បណ្ដាតំបន់ ផងដែរ។
 
នៅក្នុង​ជំនួបធ្វើការជាមួយតំណាងថ្នាក់ដឹកនាំនៃបណ្ដាក្រសួង ស្ថាប័នរបស់ អង់គ្លេស លោក Nguyen Hong Son បាន​អះ​អាងថា វៀតណាមនិងអង់គ្លេសមាន សក្ដានុភាពសហប្រតិបតិ្តការដ៏ធំធេងណាស់ ជាពិសេស​គឺក្នុង​វិស័យ​សេដ្ឋ​កិច្ច​ ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងវិស័យទប់ទល់នឹងបម្រែបម្រួលអាកាស ធាតុ។ វៀតណាម​មាន​គោល​បំណង​ថា នាពេលខាងមុខ ប្រទេសទាំងពីរនឹង ខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្មសេរី សហការ​គ្នាដើម្បី​ពន្លឿន​កិច្ចព្រម​ព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី ក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបរួចមក។
 
ក្នុងពេលជាមួ​យ​គ្នានោះ បណ្ដាដៃគូអង់គ្លេសបានអះអាងថា ទំនាក់ទំនង រវាងអង់គ្លេសនិង វៀតណាមកំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាលដ៏ល្អប្រសើរបំផុត ជា ពិសេសគឺក្នុងឆ្នាំ២០២០ ប្រទេសទាំងពីរនឹងរំលឹកខួបលើកទី១០ទិវា​បង្កើត​​ទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ ភាគីអង់គ្លេសបានវាយតម្លៃខ្ពស់ចំពោះការរីក ចម្រើនយ៉ាងខ្លាំង​ក្លារ​វាង​ប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ចាប់តាំងពីនយោបាយការទូត សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រហូតដល់អប់រំបណ្ដុះ បណ្ដាលនិងការជួបប្រាស្រ័យរវាងប្រជាជ​ននៃប្រទេសទាំងពីរ ជាដើម​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ