13/10/2019 07:55 GMT+7 Email Print Like 0

ប្រារព្ធពិធីបុណ្យវប្បធម៌ ទេសចរណ៍ ភូមិរបរ ជាច្រើន


 លំហវប្បធម៌ដ៏វិសេសវិសាលរបស់បណ្ដាជនជាតិខេត្ត Ha Giang នៅរដ្ឋធានីហាណូយ (រូបថត៖ baovanhoa.vn)
 

នាយប់​ថ្ងៃទិ១១ ខែតុលា ឆ្នាំ២០១៩ នៅតំបន់រូបបដិមារស្ដេច Ly Thai To បឹង Hoan Kiem រដ្ឋធានីហាណូយ បាន​ប្រព្រឹត្តទៅកម្មវិធីដោយប្រធានបទ “Ha Giang - ទីមកដល់នៃតំបន់ភាគខាងជើង” ឆ្នាំ២០១៩។
 
កម្មវិធី​នេះបានឧទ្ទេសនាមដល់ ប្រជាជនរដ្ឋធានីអំពីតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់សហ គមន៍ជន​ជាតិ​ទាំង​១៩ នៃខេត្ត Ha Giang ក៏ដូចជាផលិតផលទេសចរណ៍និងកសិផលពិសេសដោយ ឡែកនៃខេត្តនេះផងដែរ។ លោក Nguyen Hong Hai នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានអោយដឹងថា៖
 
 “យើងខ្ញុំ​បានឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃជនជាតិទាំង១៩នៅខេត្ត Ha Giang។ ទីពីរគឺ​ឧទ្ទេស​នាម​អំពីរមណីយដ្ឋាននិងគោលដៅ ទេសចរណ៍នានានៃខេត្ត Ha Giang។ ទីបីគឺឧទ្ទេស​នាម​អំពី​ផលិត​ផល​ និងម្ហូប អាហារដ៏ពិសេសដោយឡែករបស់ខេត្ត”។
 
នាយប់​ថ្ងៃដដែល នៅខេត្ត Ha Nam ភាគខាងជើងវៀតណាម បានប្រារព្ធ ធ្វលឡើង​មហោស្រព​ទេសចរណ៍​ភូមិ​របរ​-ម្ហូបអាហារ Ha Nam លើកទី២។ មហោស្រពលើកនេះទាក់ទាញការចូលរួមរបស់ស្ដង់ទំនិញជាង១០០ស្ដង់​របស់​ អង្គភាពចំនួន៧០មកពីខេត្ត Ha Nam និងខេត្តក្រុងនានានៅតំបន់ដីសណ្ដទន្លេ ក្រហម៕ ​​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ