• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធពិព័រណ៍អន្តរជាតិទំនិញឧស្សាហកម្មវៀតណាមឆ្នាំ២០១៩


 ពិធីបើកពិព័រណ៍អន្តរជាតិទំនិញឧស្សាហកម្មវៀតណាមឆ្នាំ២០១៩ (រូបថត៖ baocongthuong.vn) 
 

នាព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ បានប្រារព្ធឡើងពិព័រណ៍អន្តរ ជាតិទំនិ​ញ​ឧស្សាហ​កម្ម​វៀត​ណាម​ឆ្នាំ២០១៩។ នេះជាសកម្មភាពពន្លឿនវិនិ យោគនិងពាណិជ្ជកម្ម​អំពីម៉ាស៊ីន​និង​ឧបករណ៍​ឧស្សាហកម្ម​ដែល​ត្រូវ​បានរៀបចំឡើងដោយទ្រង់ទ្រាយធំជារៀងរាល់ឆ្នាំ។ ពិព័រណ៍ឆ្នាំនេះមានការចូលរួមរបស់ សហគ្រាស​ទាំង​ជាតិ​និងអន្តរជាតិចំនួន៣៥០អង្គភាពមកពីប្រទេសជាច្រើនដូចជាចិន កូរ៉េខាងត្បូង និងជប៉ុន ជាដើម ​ដោយមានផ្ទៃដីតាំងបង្ហាញជាង៦០០០ម៉ែត្រ ការ៉េ។ លោក Ta Quang Dong អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិង​ទេសចរណ៍ វៀតណាម បានចាត់ទុកថា ពិព័រណ៍ជាស្ពានតភ្ជាប់ដើម្បីជួយអោយសហគ្រាស ពន្លឿនពាណិជ្ជកម្ម​និងជំរុញការវិនិយោគ។ លោកបានថ្លែងថា៖

“ពិព័រណ៍អន្តរជាតិ​ទំនិញឧស្សាហកម្មវៀតណាមជាសកម្មភាពពន្លឿនវិនិយោគនិងពាណិជ្ជកម្ម ដែលបាន​រៀប​ចំ​ឡើងជាប្រចាំឆ្នាំ សំដៅជួយ​ឧបត្ថម្ភសហ​ គ្រាសក្នុងការស្វែងរកបច្ចេកវិទ្យានិងដៃគូអា​ជីវកម្ម។ ពិព័រណ៍​ឆ្នាំនេះ​ទទួលបាន ការគាំទ្រនិងការចូលរួមយ៉ាងសកម្មរបស់សហគ្រាស អ្នកផលិតនៅក្នុងនិងក្រៅ ប្រទេស ព្រម​ទាំង​ជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាពដើម្បីជួយអោយសហ គ្រាសបង្កើន​សកម្មភាព​ពន្លឿន​វិនិយោគ​ផងដែរ”៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top