11/03/2019 11:00 GMT+7 Email Print Like 0

ប្រារព្ធពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៧ ឆ្នាំ២០១៩


 សកម្មភាពមួយក្នុងក្របខ័ណ្ឌពិធីបុណ្យកាហ្វេឆ្នាំនេះ (រូបថត៖ VOV)

 នាយប់​ថ្ងៃទី៩ ខែមីនា ឆ្នាំ​២០១៩ នៅទីលាន ១០/៣ទីក្រុង Buon Ma Thuot ខេត្ត Dak Lak ពិធីបុណ្យកាហ្វេ Buon Ma Thuot លើក​ទី៧ ឆ្នាំ២០១៩ បាន​ប្រារព្ធ​ឡើង​ជា​ផ្លូវការ។
 
ព្រឹត្តិការណ៍នេះ​គឺសំដៅបន្តផ្សព្វផ្សាយពាណិជ្ជសញ្ញាកាហ្វេ Buon Ma Thuot រួមចំណែក​លើក​កំពស់​តម្លៃ​និង​អះអាង​នូវកិត្យានុភាពនៃកាហ្វេវៀតណាម លើទីផ្សារអន្តរជាតិ។ ជាពិសេសគឺ ពិធីបុណ្យ​លើក​នេះ​បាន​ផ្ដោត​ទៅ​លើ​ការ​ផ្សព្វ​ ផ្សាយអំពីការអភិវឌ្ឍកាហ្វេពិសេសដោយឡែករបស់វៀត ណាម តាមនោះនាំ Buon Ma Thuot ក្លាយ​ទៅ​ជា​គោលដៅនៃកាហ្វេពិភពលោកជាបណ្ដើៗ។
 
នៅពិធី​ប្រារព្ធ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh បាន កត់​សម្គាល់​ការខិត​ខំប្រឹង​ប្រែង​របស់​បក្ស​ភាគ​និងប្រជាជនបណ្ដាជនជាតិនៅខេត្ត Da​k Lak ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​និយាយ​រួមនិង​ផ្នែក​កាហ្វេនិយាយ​ដោយឡែក​។ ដើម្បីបន្តពង្រីកបាននូវលទ្ធផ​លដែលសម្រេចបាន លោក​ឧបនាយករដ្ឋ​មន្រ្តី​បាន លើក​សំណើថា​៖
 
“ចាំបាច់ត្រួត​ពិនិត្យឡើងវិញនូវការអភិ​វឌ្ឍផ្នែក​កាហ្វេតាម​និន្នាការ​ទីផ្សារ ពិភពលោក ធានាលក្ខណៈផលិត​កម្ម​ប្រកប​ដោយចីរភាព ជំរុញការរៀ​បចំរចនា សម្ព័ន្ធផ្នែកកាហ្វេឡើងវិ​ញ តាមទិស​អភិវឌ្ឍន៍​ផលិតកម្ម​ដោយមាន​ទ្រង់ទ្រាយ​ធំ យកចិត្តទុកដាក់ដល់កា​រអភិរក្ស កែច្នៃ និងលក់ផលិតផលចេញ​ ព្រមទាំងលើក​ ទឹកចិត្ត​និងទាក់ទាញ​ការវិនិយោគឯកជនផងដែរ។​ ទីពីរគឺបង្កើនការអនុ​វត្តវិទ្យា សាស្ត្រ​បច្ចេក​វិទ្យា​សំដៅ​បង្កើន​ទិន្ន​ផល គុណភាព កាត់បន្ថយតម្លៃនិងបន្សាំជា មួយ​បម្រែបម្រួលអាកាសធាតុ​។ ទីបីគឺលើក​ទឹកចិត្ត​ការ​អភិវឌ្ឍ​កាហ្វេពិសេស​ ដោយឡែកវៀតណាម ដោយមានលក្ខណៈជាកាហ្វេ​លំដាប់ជាន់ខ្ពស់ដែលមា​ន រស់ជាតិ​ពិសេស​តាម​បទដ្ឋាន​អន្តរជាតិ”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ