21/01/2021 13:42 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយនូវែលសេឡង់៖ សម័យកាលដ៏រុងរឿងរបស់វៀតណាម

នាថ្ងៃទី ១៨ មករា គេហទំព័រ asiamediacentre.org.nz (នូវែលសេឡង់) បានចុះផ្សាយអត្ថបទសរសេរបស់គ្រូបង្រៀនជាន់ខ្ពស់លោក Murat Ungor មកពីសាកលវិទ្យាល័យ Otago ដោយធ្វើការវិភាគថា នាពេលថ្មីៗនេះ ប្រទេសវៀតណាមកាន់តែមានឋានៈដ៏រឹងមាំក្នុងតំបន់អាស៊ី  ហើយមានសក្តានុពលកំណើនសេដ្ឋកិច្ចខ្ពស់នាពេលអនាគត។

ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់វៀតណាម  ( រូបថត៖ VNA)


អត្ថបទសរសេរនេះបានវាយតម្លៃថា វៀតណាមបានឈានចូលដំណាក់កាលរីកចម្រើន ដោយបានដកស្រង់នូរតួរលេខស្ថិតិវិជ្ជមានរបស់ធនាគារពិភពលោក (WB) ថា វៀតណាមគឺជាប្រទេសមួយដែលមានល្បឿនកំណើនខ្ពស់បំផុសក្នុងតំបន់។ ប្រសិនបើរក្សាបានអត្រាកំណើនសេដ្ឋកិច្ច ៧% ក្នុងទសវត្សរ៍ខាងមុខ វៀតណាមនឹងដើរតាមគន្លងប្របៀប្រដូចជា“ខ្លាអាស៊ី” ដូចកាលពីមុន។ លើលពីនេះទៅទៀតជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើននោះពាណិជ្ជកម្មអន្តរជាតិរបស់វៀតណាមក៏កាន់តែត្រូវបានធ្វើសេរីភាវូបនីយកម្មពីមួយថ្ងៃទៅមួយថ្ងៃ។ នាបច្ចុប្បន្ននេះ WB បានចាត់ទុកវៀតណាមជាប្រទេសទើបនឹងលេចចេញដ៏រស់រវើកបំផុតនៅតំបន់អាស៊ីបូព៌ាផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ