24/04/2020 16:01 GMT+7 Email Print Like 0

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់៖ វៀតណាមគឺជាចំណុចភ្លឺស្វាងមួយក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19


នៅក្នុងអត្ថបទមួយនៅចុះផ្សាយលើគេហទំព័រ Handelsblatt (ពាណិជ្ជកម្ម) នាថ្ងៃទី ២២ ខែមេសា អ្នកនិពន្ធបានចាប់ផ្តើមពីឧប្បត្តិហេតុនៅឃុំ Son Loi ដែលមានចម្ងាយ ៤០ គីឡូម៉ែត្រពីទីក្រុងហាណូយ។ នៅពេលដែល ឃុំនេះមានត្រឹមតែអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦ នាក់ប៉ុណ្ណោះ អាជ្ញាធរមូលដ្ឋានបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ភ្លាម នោះគឺបិទឃុំដែលមានប្រជាជនជាង ១០.០០០ នាក់ទាំងមូល ហើយគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីឃុំក្នុងរយៈពេល ២០ ថ្ងៃ។ ជាមួយនឹងការសម្រេចចិត្តបានដាក់ចេញនៅថ្ងៃទី ១៣ ខែកុម្ភះនោះ វៀតណាមបានក្លាយជាប្រទេសដំបូងគេ ដែលអនុវត្តវិធានការរក្សាគម្លាតសង្គមក្នុងទ្រង់ទ្រាយធំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

អត្ថបទបាននេះដកស្រង់មតិរបស់អ្នកសេដ្ឋកិច្ចដែលវាយតម្លៃថា ខណៈពេលដែលបណ្តាប្រទេសអាស៊ី ភាគច្រើនស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែវៀតណាមនៅតែទទួលបានកំណើនគួរឱ្យកត់សម្គាល់។ តាមការព្យាករណ៍ឆ្នាំនេះដែលត្រូវបានផ្សព្វផ្សាយក្នុងខែមេសា ទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សុទ្ធតែបានបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ វៀតណាមនឹងទទួលបានអត្រាកំណើនខ្លាំងបំផុត ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលអាចវ៉ាដាច់ទាំងចិននិងឥណ្ឌា ដែលជាប្រទេសពីរតែងតែចង់ដើរតួនាទីជាកម្លាំងចលករកំណើនរបស់អាស៊ីទៀតផង។

អ្នកនិពន្ធអត្ថបទនេះ ក៏បានវាយតម្លៃថា វៀតណាមតែងតែបើកចំហនិងមានតម្លាភាព ក្នុងអំឡុងពេលមានវិបត្តិ COVID-19។ ក្រៅពីនោះ វៀតណាមក៏បានជួយឧបត្ថម្ភដល់ប្រទេសជាច្រើននៅលើពិភពលោកសម្រាប់ប្រយុទ្ធប្រឆាំងនឹង COVID-19 ដូចជា ផ្តល់ម៉ាសការពារដល់ប្រទេសដែលត្រូវការ ហើយអាល្លឺម៉ង់គឺជាប្រទេសមួយដែលទទួលបានឧបករណ៍ និងសម្ភារៈពេទ្យពីវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ