• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយឡាវជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅឡាវនាពេលខាងមុខ របស់ប្រធានរដ្ឋលោក Tran Dai Quang

កាសែតធំៗមួយចំនួនរបស់ឡាវច្បាប់ចេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ សុទ្ធតែចុះផ្សាយលើទំព័រដើមនូវព័ត៌មានស្តីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋ របស់ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang និងលោកជំទាវរួមទាំងគណៈ ប្រតិភូជាន់ខ្ពស់ទៅប្រទេសឡាវចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤មិថុនា តាមសេចក្តីអញ្ជើញរបស់
អគ្គលេ​ខា​និងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith។ លើទំព័រដើមរបស់កាសែត Paxaxon ស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវក្នុងច្បាប់នាថ្ងៃទី១០មិថុនា​បានចុះផ្សាយនូវប្រវត្តិរូបពេញលេញនិង ដំណើរការធ្វើសកម្មភាពបដិវត្តន៍របស់ប្រធានរដ្ឋលោក Tran Dai Quang។ កាសែតនេះបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចឡាវរបស់លោក Tran Dai Quang សំដៅពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គី ពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាម និងឡាវ។

 កាសែត Vinetiane Times របស់បក្សភាគនិងរដ្ឋអំណាច Vinetianeបានអះ​អាងថា  ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិយាកាស ដែលប្រទេសទាំងពីរទើបនឹងបិទបញ្ចប់ប្រកបដោយជោគជ័យនូវមហាសន្និបាតបក្ស នៃប្រទេសនីមួយៗក៏ដូចជាជ្រើសរើសបានថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋ សភា។ ហើយ ប្រទេសទាំងពីរក៏បានបញ្ចប់ដោយជោគជ័យការបោះឆ្នោត សមាជិកសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ផងដែរ។        រីឯកាសែត Pathet Lao បានរំលឹកឡើងវិញនូវចំណុចលេចធ្លោនៃទំនាក់ទំនងរវាងប្រទេស​ទំាង​ពីរនិងសន្និដ្ឋានថា ដំណើរទស្សនកិច្ចនៅឡាវលើកនេះ របស់លោក Tran Dai Quang នឹងក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ រួម​ចំណែកពូនជ្រុំនូវទំនាក់ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គីពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាមនិងឡាវ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top