10/06/2020 09:56 GMT+7 Email Print Like 0

ប្រធាន EuroCham ប្រចាំនៅវៀតណាមលោក Nicolas Audier៖ ការចាប់ផ្តើមថ្មីមួយក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប


 ប្រធាន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) លោក Nicolas Audier
 

យោងតាម​លោក Nicolas Audier បានឱ្យដឹងថា  កិច្ចព្រមព្រៀង EVFTA នឹងបើកចេញយុគសម័យថ្មីមួយ ដោយ​កំណើនពាណិជ្ជកម្មនិងការវិនិ យោគ នឹងកើនឡើង ហើយនឹង​បើក​ចេញ​ទីផ្សារ​ថ្មី​សម្រាប់​ការ​វិនិយោគ​និង​ការ​ច្នៃប្រឌិតថ្មីរបស់អឺរ៉ុប ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម។
 
បន្ទាប់ពី​រដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាម - សហភាព​អឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នៅព្រឹកថ្ងៃទី ៨ ខែ​មិថុនា​មក ប្រធាន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) លោក Nicolas Audier បានឲ្យ​ដឹង​ថា​៖ EuroCham អបអរសាទររដ្ឋសភាវៀតណាម ចំពោះការបោះឆ្នោតយ៉ាងសកម្មសម្រាប់កិច្ចព្រមព្រៀងទាំងពីរ EVFTA និង EVIPA។ យោងតាមលោក Nicolas Audier បានឱ្យដឹងថា  កិច្ចព្រមព្រៀង EVFTA នឹង​បើក​ចេញ​យុគ​សម័យថ្មីមួយ ដោយកំណើនពាណិជ្ជកម្មនិងការវិនិយោគនឹងកើនឡើង ហើយនឹង​បើក​ចេញ​ទីផ្សារ​ថ្មី​សម្រាប់​ការវិនិយោគនិងការច្នៃប្រឌិតថ្មីរបស់អឺរ៉ុប ព្រមទាំងជំរុញការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅវៀត​ណាម​។
 
លោក​ Nicolas Audier បានឲ្យដឹងថែមទៀតថា EuroCham រួមជាមួយអនុគណៈកម្មាធិការឧស្សាហកម្មចំនួន ១៧ ដែលតំណាងឱ្យសហគ្រាសជាសមាជិកជាង ១០០០ នាក់ បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ធ្វើកិច្ច​សហប្រតិ​បត្តិ​ការ​ជាមួយ​វៀត​ណាម ដើម្បីធានាថា គ្រប់ភាគីទាំងអស់ អាចទាញយកនូវសក្តានុពលពេញលេញរបស់ EVFTA ទាំងនាពេលបច្ចុប្បន្នក៏​ដូចជាពេលអនាគតផងដែរ៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ