08/05/2020 12:51 GMT+7 Email Print Like 0

ប្រធានាធិបតីអាមេរិកលោក Donald Trump វាយតម្លៃខ្ពស់ចំពោះសមត្ថភាពឆ្លើយតបនឹងជំងឺរាតត្បាតរបស់វៀតណាម


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN)
 

នាថ្ងៃទី៦​ ខែឧសភា ឆ្នាំ​២០២០ នៅខុទ្ទកាល័យរដ្ឋាភិបាល តាមសំណើររបស់សហ រដ្ឋអាមេរិក នាយករដ្ឋ​មន្រ្តី​វៀត​ណាម លោក Nguyen Xuan Phuc បាន អញ្ជើញពិភាក្សាការងារតាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិ​បតី​អាមេរិក​លោក​ Donald Trump។
 
លោក​ប្រធានាធិបតី Donald Trump បានវាយតម្លៃខ្ពស់ចំពោះសមត្ថ ភាព​ឆ្លើយ​តប​នឹ​ង​ជំងឺ​រាត​ត្បាត​របស់​វៀត​​ណាម ហើយថ្លែងអំណរគុណ ​ចំពោះវៀតណាម ដែលបាន​ជួយផ្គត់​ផ្គង់​និង​ដឹកជញ្ជូន​សម្ភារៈ​បរិក្ខារ​ពេទ្យ​ក៏ដូច​ជា ប្រគល់ជូនម៉ាស់សម្រាប់អាមេរិកផងដែរ។ លោក Trump បានអះ អាងថា អាមេរិកត្រៀម​ខ្លួនជា​ស្រេច​ប្រគល់ជូនវៀតណាមនូវម៉ាស៊ីនជំនួយ ដកដង្ហើមមួយចំនួនសម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ព្រមទាំង​ស្នើឲ្យ ប្រទេសទាំងពីរសហប្រតិបតិ្តការយ៉ាងស្អិតរមួតថែមទៀតក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត។ សម្ដែង​នូវ​ការសោកស្ដាយចំពោះការដែលកិច្ចប្រជុំ កំពូលពិសេសអាមេរិក-អាស៊ានត្រូវផ្អាកដោយសារជំងឺ Covid-19 លោក ប្រធានាធិបតី Donald Trump មានគោលបំណងថា ទំនាក់ទំនងរវាង អាមេរិកនិង​អាស៊ាន​នឹង​ត្រូវ​បានជំរុញឲ្យកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
 
លោកនាយក​រដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងលោក ប្រធានាធិបតីអាមេរិក Donald Trump បា​ន​សម្ដែង​​នូវការពេញចិត្តចំពោះ វឌ្ឍនភាពពិតៗក្នុងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យនាពេលកន្លងទៅ ចាប់ ពី​នយោបាយ ការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម សន្តិសុខការពារជាតិ រហូតដល់ វិទ្យាសាស្ត្រអប់រំ ការដោះ​ស្រាយ​ផល​វិបាក​នៃសង្គ្រាម​និងការជួបប្រាស្រ័យ រវាងប្រជាជនជាមួយប្រជាជន។ ថ្នាក់ដឹកនាំទាំងពីរបាន​ឯកភាព​នឹង​ជំរុ​ញ​ ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម បន្តបើកទីផ្សារសម្រាប់ទំនិញ របស់គ្នានាពេលខាងមុខ ព្រម​ទាំងពិភាក្សា​លើវិធានការអភិវឌ្ឍទំនាក់ទំនង ទ្វេភាគីគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ី​ជំរៅ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ជាពិ​សេសគឺ ក្នុងឱកាសរំលឹកខួបលើកទី២៥ទិវាប​ង្កើតទំនាក់ទំនងការទូតផ​ងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ