01/03/2019 07:36 GMT+7 Email Print Like 0

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចាកចេញពីវៀតណាម

បន្ទាប់ពីបញ្ចប់សន្និសីទកាសែតស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២នៅទីក្រុងហាណូយ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិកលោក Donald Trump បានជិះយន្តហោះពិសេស Air Force One ចាកចេញពីវៀតណាម។

ក្នុងរយៈពេលស្នាក់នៅវៀតណាម លោក Donald Trump បានអញ្ជើញជួបចរចាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងជួបសវនាការជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc។ នៅបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់និងពង្រឹងយន្តការសន្ទនា​ដែលមានស្រាប់ បន្តសហប្រតិបតិ្តការជំនះពុះពារលើផលវិបាកដោយសង្គ្រាមបង្កឡើងដែលក្នុងនោះមានការ​បោសសម្អាតជាតិគីមី នៅព្រលានយន្តហោះ Bien Hoa ហើយឯកភាពគ្នាជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគដោយឈរលើផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរមតិអំពីបញ្ហាតំបន់មួយចំនួន គាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីអោយបានសមស្របនឹងច្បាប់អន្តរជាតិ ដែលក្នុងនោះមាន UNCLOS។ ភាគីទាំងពីរក៏បានគាំទ្រដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងចុះហត្ថលេខាលើក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC) អោយបានឆាប់ៗផងដែរ។

ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីលោក Donald Trump បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការសេដ្ឋកិច្ចទ្វេភាគីសំខាន់ៗក្នុងតម្លៃសរុបជាង២១ពាន់លានដុល្លាអាមេរិក៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ