• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិក លោក Donald Trump អញ្ជើញមកដល់ទីក្រុងហាណូយ

នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិកលោក Donald Trump បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ លើកទី ២ នៅទីក្រុងហាណូយ ជាមួយប្រធានស.ប.ប.កូរ៉េ លោក Kim Jong-un និងមានសកម្មភាពទ្វេភាគីមួយចំនួនជាមួយវៀតណាម។

 នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump
បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Ba
i

អញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីអាមេរិកលោក Donald Trump នៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai  មានវត្តមានប្រធានការិយាល័យរដ្ឋាភិបាលលោក  Mai Tien Dung; អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bui Thanh Son; ប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc និងតំណាងស្ថាប័នមជ្ឈិម មួយចំនួនរបស់​វៀតណាម​ផងដែរ។

ខណៈដែលបានចាកចេញពីព្រលានយន្តហោះ ក្បួនរថយន្តបានអមដំណើរប្រធានាធិបតីអាមេរិកលោក Donald Trump  ឆ្ពោះទៅកាន់សណ្ឋាគារ Marriott។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមដែលអូសបន្លាយដល់ថ្ងៃទី២៨ខែកុម្ភៈនោះ ប្រធានាធិបតេយ្យអាមេរិកលោក​ Donald Trump នឹងអញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម។ ចូលរួមក្នុងសកម្មភាពពហុភាគីនិងទ្វេភាគីជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump នៅទីក្រុងហាណូយគឺមានវត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo និងប្រធានការិយាល័យសេតវិមានលោក Mick Mulvaney​ ផងដែរ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top