• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចដំបូងនៅឯបរទេស


ប្រធានាធិបតីអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចដំបូងនៅឯបរទេស

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមទៅ​បំពេញ​ទស្សនកិច្ចដំបូង នៅឯបរទេសនៅអារ៉ាប់ប៊ីសាអ៊ូឌីត អ៊ីស្រាអែល បុរីវ៉ាទីកង់ បែលហ្សីកនិងអ៊ីតាលី។ គោលដៅនៃបណ្ដាទស្សនកិច្ច នេះគឺបង្កើន​ចំណង​មិត្តភាព​កសាងទំនាក់​ទំនងដៃគូថ្មី និងសាមគ្គី​ពិភពលោក​អរ្យធម៌​មួយក្នុង​ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ តាមផែនការ លោក  Donald Trump នឹងមានបទសន្ទរកថា​ចំពោះមុខបណ្ដាថ្នាក់ដឹកនាំរបស់ប្រទេសឥស្លាម នានានៅអារ៉ាប់ប៊ី​សាអ៊ូឌីត ក្នុងនោះលើកច្បាស់ថា៖ វ៉ាស៊ីនតោនមានគោល បំណង​រឹតបន្ទឹងួទំនាក់ទំនងសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការ រដ្ឋឥស្លាម​ស្វ័យប្រកាស (IS)។ នៅ Jerusalem ប្រធានាធិបតីអាមេរិក លោក Donald Trump  និងនាយករដ្ឋមន្ត្រីអ៊ីាស្រែល លោក Benjamun Netanyahu នឹងផ្លាស់ប្តូរ​វិធានការបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ។ តាម គំរោង អ្នកប្រមុខសេតវិមាននឹងជួបចរចារជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅទីក្រុង Bethlehem ដើម្បីជំរុញ​ដំណើរ​សន្តិភាព​នៅ​មជ្ឈឹម​បូព៌ារ។ នៅបុរីវ៉ាទីកង់ ប្រធានាធិបតីអាមេរិ​ក​នឹង​ថ្លែង​សន្ទរក​ថា ចំពោះប្រជា​ពល រដ្ឋនៅទីនេះរួម​ជាមួយសម្តេចប៉ាប Francis។ លោក Donald Trump នឹងចូលរួម កិច្ចប្រជុំរបស់អង្គកាសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO) នៅទី​ក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី ២៥ ឧសភា និង​សន្និសីទ​កំពូល​ក្រុម​បណ្ដា​ប្រទេស​ឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) លើកោះ Sicily អ៊ីតាលី ក្នុងរយៈ​ពេល ២៦ និងទី ២៧ ខែឧសភា៕  

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

Top