19/01/2021 15:48 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី២នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

អញ្ជើញថ្លែងសន្និដ្ឋាននៃកិច្ចប្រជុំ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានឲ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានដំណើរការការងារយ៉ាងត្រឹមត្រូវតាមច្បាប់បោះ ឆ្នោត ជ្រើសរើសសមាជិកសភានិងក្រុមប្រឹក្សាប្រជាជន។
 

ទិដ្ឋភាពនៃកិច្ចប្រជុំ។


នារសៀលថ្ងៃទី១៨ មករា នៅទីក្រុងហាណូយ កិច្ចប្រជុំលើកទី២នៃ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព របស់លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភានិងជាប្រធានក្រុម ប្រឹក្សាជាតិរៀបចំការបោះឆ្នោត។

អញ្ជើញថ្លែងសន្និដ្ឋាននៃកិច្ចប្រជុំ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានឲ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបាន ដំណើរការការងារយ៉ាងត្រឹមត្រូវតាមច្បាប់បោះឆ្នោតជ្រើសរើសសមាជិកសភានិងក្រុមប្រឹក្សាប្រជាជន។ ការងារត្រៀមរៀបចំ សម្រាប់ការបោះឆ្នោត ត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ស្របតាមកាល វិភាគដែលបានដាក់ចេញ។ លោកស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំសូមស្នើឲ្យការិយាល័យនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ក្រេបយកមតិ យោបល់របស់បណ្ដាប្រធានអនុគណៈកម្មការស្ដីពីបញ្ហាឯកសារច្បាប់ កម្មាភិបាល ការដោះស្រាយពាក្យបណ្ដឹងបរិហារ ក៏ដូចជា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់និងសុខាភិបាលផងដែរ”៕

បណ្តាព័ត៌មានបានផ្សាយ