• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមមហោស្រពមហាសាមគ្គីជាតិនៅខេត្ត Yen Bai


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឃុំ Quang Minh ស្រុក Van Yen ខេត្ត Yen Bai បានប្រព្រឹត្តិទៅពិធីប្រកាសបទដ្ឋានជនបទថ្មី និងមហោស្រពមហាសាមគ្គីជាតិ។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ ការដែល ឃុំ Quang Minh ទទួលបានបទដ្ឋានជនបទថ្មីគឺមកពីការខិតខំប្រឹងប្រែង និងការស្រុះចិត្តគំនិតរបស់ប្រជាជន កម្មាភិបាលគ្រប់រូប រួមជាមួយប្រព័ន្ធនយោបាយទាំងមូល។ លោកស្រីបានឲ្យដឹងថា៖ “ខ្ញុំសង្ឃឹមថារណសិរ្សមាតុភូមិ និងអង្គការមហាជនរបស់ឃុំ Quang Minh និយាយដោយឡែក និងរបស់ស្រុកVan Yen ខេត្ត Yen Bai និយាយរួម នឹងបន្តបំផុសកម្លាំងមហាសាមគ្គីជាតិទាំងមូល ពង្រីកស្មារតីប្រឡងប្រណាំងច្នៃប្រឌិតសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ចំពោះឃុំ Quang Minh គឺត្រូវយកចិត្តទុកដាក់  លើការពង្រឹងនិងអភិវឌ្ឍន៍ឃុំជនបទថ្មីសម្រាប់ដំណាក់កាលបន្ត ហើយខិតខំប្រឹងប្រែង ដើម្បីទទួលបានបទដ្ឋានជនបទថ្មីគំរូ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំឃុំ គប្បីលើកទឹកចិត្តប្រជាជនក្នុងការអនុវត្តច្បាប់ថ្នាក់មូលដ្ឋាន ដើម្បីកសាងគ្រួសារវប្បធម៌ ភូមិវប្បធម៌ផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top