• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ ខេត្ត Khanh Hoa ត្រូវក្លាយទៅជាកម្លាំងចលករអភិវឌ្ឍនៃតំបន់ឆ្នេរខាងត្បូងភូមិភាគកណ្ដាលនិងតំបន់ Tay Nguyen


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅមហាសន្និបាតបក្សភាគខេត្ត Khanh Hoa។ (រូបថត៖ VOV)
 

“Khanh Hoa មានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ដល់សន្តិសុខការពារជាតិរបស់ប្រទេសទាំងមូលនិងតំបន់ភាគកណ្ដាល-Tay Nguyen ជាច្រកទ្វារចូល Tay Nguyen មានកំពង់ផែយោធា Cam Ranh ហើយជាពិសេសគឺមានស្រុក Truong Sa ដែលជាខ្សែជួរមុខការពារអធិបតេយ្យភាព មាតុប្រទេស។"

អញ្ជើញថ្លែងនៅមហាសន្និបាតបក្សភាគខេត្ត Khanh Hoa អាណត្តិ ២០២០-២០២៥ នាព្រឹកថ្ងៃទី១៣ តុលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យខេត្តត្រូវផ្តោតសំខាន់ទៅលើការអនុវត្ត សេចក្ដីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្ដីពីការកសាង អភិវឌ្ឍខេត្ត Khanh Hoa ដល់ឆ្នាំ២០២០និងចក្ខុវិស័យដល់ឆ្នាំ២០៣០ នាំ Khanh Hoa ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-ទេសចរណ៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលប្រភពធនធានមនុស្សបម្រើការអភិវឌ្ឍសេដ្ឋ កិច្ចសមុទ្រ សេដ្ឋកិច្ចទេសចរណ៍ ហើយរក្សាតួនាទីជាកម្លាំងចលករអភិវឌ្ឍ នៃតំបន់ឆ្នេរខាងត្បូងភូមិភាគកណ្ដាលនិងតំបន់ Tay Nguyen។ លោកស្រី ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

“Khanh Hoa មានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ដល់សន្តិសុខ ការពារជាតិរបស់ប្រទេសទាំងមូលនិងតំបន់ភាគកណ្ដាល-Tay Nguyen ជាច្រកទ្វារចូល Tay Nguyen មានកំពង់ផែយោធា Cam Ranh ហើយជាពិ សេសគឺមានស្រុក Truong Sa ដែលជាខ្សែជួរមុខការពារអធិបតេយ្យភាព មាតុប្រទេស។ ហេតុនេះហើយ Khanh Hoa ត្រូវផ្សាភ្ជាប់យ៉ាងស្អិតរមួតរវាង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយនឹងការពង្រឹងសន្តិសុខការពារជាតិ។ ត្រូវ ធ្វើការស្រាវជ្រាវ ព្យាករណ៍ស្ថានភាពឲ្យបានត្រឹមត្រូវ ដើម្បីចាត់វិធានការ ឆ្លើយតប មិនទុកឲ្យខ្លួនទទួលរងភាពអកម្ម ភ្ញាក់ផ្អើល រក្សារឹងមាំនូវស្ថិរភាព សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ការពារអធិបតេយ្យ ភាព បូរណភាពដែនសមុទ្រវៀតណាមយ៉ាងដាច់ខាត សំដៅបង្កើតបរិ យាកាសប្រកបដោយស្ថិរភាពសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top