20/08/2020 14:45 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហានិងមហាសន្និបាតប្រជាជនទាំងមូល Tan Trao

នាព្រឹកថ្ងៃទី ១៩ ខែសីហា នៅវិមានរដ្ឋសភាបានប្រារព្ធពិធីរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហា និងរំលឹករយៈពេល ៧៥ នៃមហា សន្និបាតប្រជាជនទាំងមូល Tan Trao។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងពិធីអបអរសាទរនេះ។

 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយដល់អនុប្រធានរដ្ឋសភាលោក Uong Chu Luu, អនុប្រធានរដ្ឋសភាលោក  Phung Quoc Hien, អគ្គលេខាធិការនិងជាប្រធានខុទ្ទកាល័យរដ្ឋសភាលោក  Nguyen Hanh Phuc  


នៅក្នុងពិធី អគ្គលេខាធិការនិងជាប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានថ្លែងសុន្ទរកថា ដោយរំលឹកឡើងវិញ នូវទំព័រប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រជាជាតិនិងអះអាងថា ការដែលរដ្ឋសភាវៀតណាមបានប្រសូតគឺជាសមិទ្ធិផលផងនិងជាតម្រូវការបន្ទាន់នៃបដិវត្តផង។ ជាមួយគ្នានេះ រដ្ឋសភាគឺជានិមិត្តរូបនៃឯករាជ្យភាពជាតិ មហាសាមគ្គីភាពជាតិទាំងមូល តំណាងឱ្យឆន្ទៈរឹងមាំនិងកម្លាំងពលំដ៏អស្ចារ្យលរបស់ប្រជាជាតិវៀតណាម។ ឆ្លងកាត់អស់រយៈពេលជិត ៧៥ ឆ្នាំមកហើយ រដ្ឋសភាវៀតណាមតែងតែរួមដំណើរជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយបានអនុវត្តកាន់តែល្អប្រសើរនូវតួនាទីជាស្ថាប័នតំណាងប្រជាជនខ្ពស់បំ ផុត និងជាស្ថាប័នមានអំណាចបំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងពិធីអបអរសាទរនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានប្រគល់គ្រឿងឥស្សរិយយសពលកម្ម និងប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីជូនដល់បុគ្គលដែលមានស្នាដៃលេចធ្លោ ក្នុងដំណើរការបំពេញការងារ រួមចំណែកទៅក្នុងបុព្វហេតុកសាងសង្គមនិយមនិងការពារមាតុភូមិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ