19/08/2020 15:29 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ ការជំរុញសម ភាពយេនឌ័រនិងប្រគល់សិទ្ធិជូនស្ត្រីគឺជាគោលនយោបាយទូទៅដ៏ឥតងាករេរបស់វៀតណាម

តាមការអញ្ជើញរបស់ប្រធានសហភាពអន្តរសភាពិភពលោក (IPU) និង ប្រធានរដ្ឋសភាអូទ្រីស នាយប់ថ្ងៃទី១៧ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមកិច្ចប្រជុំបណ្ដាស្ត្រីប្រធានរដ្ឋសភាសកលលោកលើក ទី ១៣ តាម ប្រព័ន្ធវីដេអូ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ quochoi.vn)


កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងថ្ងៃទី១៧ និងទី១៨ សីហាក្រោមប្រធានបទ “ការដឹកនាំរបស់ស្ត្រីនៅរដ្ឋសភាក្នុងបរិបទនៃជម្ងឺ Covid-19 និងការស្ដារឡើងវិញក្រោយពីជម្ងឺរាតត្បាតសកល”។

អញ្ជើញថ្លែងនៅកិច្ចពិភាក្សាស្ដីពី “ការលើកសមត្ថភាពគ្រប់គ្រងវិបត្តិ ឡើងកំពស់ថ្មី” នោះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានចាត់ទុកថា វៀតណាមជានិច្ចកាលផ្ដល់អាទិភាពដល់ការអនុវត្តរបៀប វារៈនិងគំនិតផ្ដួចផ្ដើមនានារបស់វៀតណាមពាក់ព័ន្ធដល់ស្ត្រីនិងកុមារី ជាពិសេសគឺក្នុងបរិបទនៃវិបត្តិសុខាភិបាលសកល ក៏ដូចជាផលវិបាកនៃគ្រោះ ធម្មជាតិនិងការប្រែប្រួលអាកាសធាតុផងដែរ។ លោកស្រីប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការជំរុញសមភាពយេនឌ័រនិងការប្រគល់សិទ្ធិជូនស្ត្រីគឺជា គោលនយោបាយទូទៅដ៏ឥតងាករេរបស់រដ្ឋវៀតណាម។ លោកស្រី Nguyen Thi Kim Ngan បានលើកសំណើថា៖

“ត្រូវការបង្កើនសមត្ថភាពខាងសភា ច្បាប់ និងការឃ្លាំមើលដើម្បីជួយ គាំទ្រដល់ការលើកកំពស់សមត្ថភាពរបស់ស្ត្រីក្នុងការទប់ទល់នឹងជម្ងឺរាត ត្បាតសកល ហើយជំរុញតួនាទីជាអ្នកដឹកនាំរបស់ស្ត្រីក្នុងករណីបន្ទាន់ នានា។ បង្កើនការចូលរួមរបស់សមាសភាគទាំងអស់ក្នុងសង្គម ជាពិសេស គឺបុរសក្នុងការអនុវត្តសមភាពយេនឌ័រ អនុវត្តគំនិតផ្ដួចផ្ដើមស្ដីពីការគ្រប់ គ្រងវិបត្តិ បន្តពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីខាងនីតិបញ្ញត្តិនិងនីតិ ប្រតិបត្តិ ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តសមភាពយេនឌ័រ សំដៅឈានទៅដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពផងដែរ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ