• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញអុជធូប រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅទីក្រុងហូជីមិញ


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅដាក់កម្រងផ្កានិងអុជធូបនៅស្តូបរំលឹកវិញ្ញាណ ក្ខ័ន្ធយុទ្ធជន Ben Duoc (រូបថតៈ VOV)
 

 ក្នុងឱកាសរំលឹកខួបលើកទី៧២ នៃទិវាយុទ្ធជនពិកា-យុទ្ធជនពលី នាថ្ងៃទី ២៤ ខែកក្កដា ប្រធាន​រដ្ឋ​សភា​វៀត​ណាម​ លោ​កស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅដាក់កម្រងផ្កានិងអុជធូបនៅស្តូបរំលឹកវិញ្ញាណ ក្ខ័ន្ធយុទ្ធ​ជន​ Ben Duoc និងមណ្ឌលប្រពៃណីបដិវត្តន៍ Sai Gon-Cho Lon-Gia Dinh ស្រុក Cu Chi នៃទីក្រុង​ហូជី​មិញ។​
 
នៅទី​នេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូ បានសម្តែងនូវការដឹងគុណ ចំពោះ​ជន​រួមជាតិ កម្មាភិបាលនិងយុទ្ធជន ដែលបានពលីកម្មដើម្បីបុព្ធហេតុរំដោះប្រទេសជាតិ កសាងនិង​ការពារ​មាតុប្រទេស​។
 
នាព្រឹកថ្ងៃដដែល នៅ​ស្រុក Cu Chi ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសាក​សួរសុខ​ទុក្ខ​ និងជូនអំណោយចំពោះវីវៈអ្នកម្តាយ Kieu Thi Nong ក៏ដូចជាទៅ​សាក​សួរ​សុខ​ទុក្ខ​គ្រួសារ​អ្នក​ម្តាយ​យុទ្ធ​ជន​ Tran Thi To និងគ្រួសារយុទ្ធជនពិការ លោក Phan  Van Du ផងដែរ។ នៅទីនេះ លោក​ស្រីប្រធាន​រដ្ឋសភា​បាន​អះអាង ថា បក្ស រដ្ឋនិង​ប្រជាជនវៀតណាម តែងតែ​ចងចាំ​ជានិច្ច​នូវគុណូ​ប​ការៈ​របស់​បដិវត្តន៍​ជើង​ចាស់​ យុទ្ធជនពលី យុទ្ធជនពិការ ក៏ដូចជាអ្នកមានគុណូបការៈ ចំពោះប្រទេសជាតិផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​​វៀតណាម​

នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ

នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ

នាព្រឹកថ្ងៃទី ១ ខែមីនា នៅតំបន់អនុស្សាវរីយ៍នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង ក្នុងឃុំម៉ុឌឹក ខេត្តក្វាងង៉ាយ បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង (១ មីនា ១៩០៦ - ១ មីនា ២០២៦)។ ពិធីនេះរួមមានកម្មវិធីសិល្បៈ ការបញ្ចាំងភាពយន្តឯកសារអំពីជីវិត និងអាជីពរបស់នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង និងពិធីរំលឹកជាផ្លូវការ។

Top