30/03/2019 11:12 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប សវនាការជាមួយនាយករដ្ឋមន្រ្តីម៉ារ៉ុក


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីម៉ារ៉ុកលោក Saadeddine Othmani (រូបថត៖ VOV)
 

 លោក នាយករដ្ឋមន្ត្រីបានជម្រាបថា នៅទ្វីបអាហ្វ្រិក ម៉ារ៉ុកមានតួនាទីកាន់តែសំខាន់ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយ​មាន​យុទ្ធសាស្ត្របណ្ដាក់ទុនទៅក្នុងប្រទេសអាហ្វ្រិក​ ជាច្រើន។ ដោយហេតុនេះ ​ម៉ារ៉ុក​ត្រៀម​ខ្លួន​ជា​ស្រេច​ធ្វើ​ជា​ច្រកទ្វារ​ដើម្បីអោយ​ ទំនិញវៀតណាមជ្រៀតចូលទីផ្សា​រអាហ្វ្រិក​។ 

រសៀល​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានី Rabat ព្រះរាជាណាចក្រម៉ារ៉ុក ប្រធាន​រដ្ឋសភា​វៀត​ណាម​លោក​ស្រី ​Nguyen Thi Kim Ngan បាន​អញ្ជើញជួប សវនាការជាមួយ នាយករដ្ឋ​មន្រ្តីម៉ារ៉ុក​លោក Saadeddine Othmani។ លោក​ នាយករដ្ឋមន្ត្រីបានជម្រាបថា នៅទ្វី​បអាហ្វ្រិក ម៉ារ៉ុកមានតួនាទីកាន់តែសំខាន់ ពី​មួយថ្ងៃ​ទៅមួយ​ថ្ងៃ ដោយ​មាន​យុទ្ធសាស្ត្របណ្ដាក់ទុនទៅក្នុងប្រទេ​សអាហ្វ្រិក ជាច្រើន។ ដោយ​ហេតុនេះ ម៉ារ៉ុក​ត្រៀម​ខ្លួន​ជាស្រេច​ធ្វើជាច្រក​ទ្វារដើម្បីអោយ​ ទំនិ​ញវៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិក។​ លោកនាយករដ្ឋមន្រ្តីម៉ារ៉ុកបានចាត់ ​ទុកថា​ ប្រទេសទាំ​ងពីរចាំបាច់ត្រូវខិតខំប្រឹងប្រែងថែមទៀត​ដើម្បីបង្កើនកិច្ចសហ ប្រ​តិបតិ្តការ​សេដ្ឋកិច្ច។ ទន្ទឹម​នឹង​នោះ សហគមន៍ធុរកិច្ចជន​នៃប្រទេសទាំងពីរ ចាំ​បាច់ត្រូវ​តភ្ជាប់​គ្នាយ៉ាង​ខ្លាំង​ក្លា​ថែម​ទៀត​ដើម្បី​ស្វែង​រកកាលានុវត្តភាព​វិនិយោគនិងធ្វើអាជីវកម្ម។

​​ចំណែកឯប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan វិញ បានអះអាងថា វៀត​ណាម​ជានិច្ចកាល​គោរពទំនាក់​ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបតិ្ត​ការជាមួយប្រទេសអាហ្វ្រិកនានា​ ដែលក្នុង​នោះម៉ារ៉ុក​ជាដៃគូ​សំខាន់មួយ នៅតំបន់អាហ្វ្រិកខាងជើង​។ លោកស្រីប្រធានរដ្ឋសភាក៏បាន​ចែករំលែក​ថា វៀត​ ណាម​ជាទីផ្សារដោយមានចំ​នួនប្រជាជនសរុប​៩០លាន​នាក់ ហើយវៀត​ណាម ត្រៀមខ្លួន​ជាស្រេច​ធ្វើជា​ច្រកទ្វារ​ដើម្បី​អោយម៉ារ៉ុកជ្រៀតចូលទីផ្សារ​អាស៊ាន៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ