01/02/2019 10:00 GMT+7 Email Print Like 0

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចំពោះថ្នាក់ដឹកនាំរដ្ឋសភានិងខុទ្ទកាល័យរដ្ឋសភា

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះការដែលសមូហភាពនិងបុគ្គលទាំងមូលនៃស្ថាប័ននានារបស់រដ្ឋសភា បានសម្រេចល្អការងារសម្រាប់ឆ្នាំ២០១៨ដែលជាឆ្នាំទី ៣ នៃអាណត្តិរដ្ឋសភានីតិកាលទី១៤។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan, អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong
និងកម្មាភិបាលនៃខុទ្ទកាល័យរដ្ឋសភា (រូបថតៈ TTXVN)

ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរឯកស័ក២០១៩ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ (ពោលគឺថ្ងៃទី២៦ខែទី១២តាមច័ន្ទគតិឆ្នាំចរសំរឹទ្ធស័ក) ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលនិងជូនពរបុណ្យចូលឆ្នាំថ្មី ចំពោះអនុប្រធានរដ្ឋសភា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិ គណកម្មាធិការនានារបស់រដ្ឋសភា ខុទ្ទកាល័យរដ្ឋសភា រួមទាំង​ស្ថាប័ននានានៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងកម្មាភិបាល និយោគជិតនៃខុទ្ទកាល័យរដ្ឋសភា។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះការដែលសមូហភាពនិងបុគ្គលទាំងមូលនៃស្ថាប័ននានារបស់រដ្ឋសភា បានសម្រេចល្អការងារសម្រាប់ឆ្នាំ២០១៨ ដែលជាឆ្នាំទី៣ នៃអាណត្តិរដ្ឋសភានីតិកាលទី ១៤។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានជូនពរថ្នាក់ដឹកនាំរដ្ឋសភា កម្មាភិបាល និយោជិតនៃខុទ្ទកាល័យរដ្ឋសភានិងក្រុមគ្រួសារនូវសុខភាពល្អបរិបូរណ៍ទទួលបានជោគជ័យគ្រប់ភារកិច្ច។ ជាពិសេស រដ្ឋសភានៅតែជាផែនមហាសាមគ្គី ឯកភាពឆន្ទៈនិងសកម្មភាព រួមទាំងអនុវត្តន៍ល្អនូវភារកិច្ចដែលបានប្រគល់ជូន រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ