ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅខេត្ត Tien Giang
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
ជូនអំណោយចំពោះគ្រួសារក្រីក្រនៅខេត្ត Tien Giang
នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅ ខេត្ត Tien Giang ភាគខាងត្បូងវៀតណាម។ នៅទីនេះ លោកស្រីប្រធានរដ្ឋសភាបានស្នើថ្នាក់ដឹកនាំតំបន់ថា ទន្ទឹមនឹងការប្រតិបត្តិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនិង សន្តិសុខការពារជាតិប្រកបដោយរឹងមាំនោះ គឺចាំបាច់ត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កុមារមានជីវភាពរស់នៅលំបាក តាមរយៈសកម្មភាពជាក់ស្ដែងទៀតផង។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានចូលរួមកម្មវិធីប្រគល់អំណោយ “បុណ្យចូលឆ្នាំថ្មីប្រពៃណីដើម្បីជនក្រីក្រ កុមារមានជីវភាពរស់នៅលំបាក និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin” ឆ្នាំ ២០១៨នៅខេត្ត Tien Giang ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម