ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅខេត្ត Tien Giang

 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
ជូនអំណោយចំពោះគ្រួសារក្រីក្រនៅខេត្ត Tien Giang

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅ​សាក​សួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅ ខេត្ត Tien Giang ភាគខាងត្បូងវៀតណាម។ នៅទីនេះ លោកស្រី​ប្រធានរដ្ឋសភាបានស្នើថ្នាក់ដឹកនាំតំបន់ថា ទន្ទឹមនឹងការប្រតិបត្តិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនិង សន្តិសុខការពារជាតិប្រកបដោយរឹងមាំនោះ គឺចាំបាច់ត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រួសារគោលនយោបាយ​ គ្រួសារក្រីក្រ កុមារមានជីវភាពរស់នៅលំបាក តាមរយៈសកម្មភាពជាក់ស្ដែងទៀតផង។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បានចូលរួមកម្មវិធីប្រគល់អំណោយ “បុណ្យចូលឆ្នាំថ្មីប្រពៃណីដើម្បីជនក្រីក្រ កុមារមានជីវភាពរស់នៅលំបាក និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin” ឆ្នាំ ២០១៨នៅខេត្ត Tien Giang ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top