ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបា លោក Herminio Lo’pez Diaz
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋ ទូតគុយបា លោក Herminio Lo’pez Diaz មកជំរាបលាក្នុងឱកាសបញ្ចប់ បេសកកម្មការទូតនៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជូនពរលោកឯកអគ្គរដ្ឋទូតបានបញ្ចប់ប្រកបដោយជោគជ័យអាណត្តិបំពេញការងារនៅវៀតណាម។
លោក Tran Dai Quang បានអះអាងថា ទំនាក់ទំនងវៀតណាម-គុយបាជាទំនាក់ទំនងគំរូពិសេស ដែលបានកសាងដោយការខិតសំប្រឹង ប្រែងរបស់លោកប្រធានហូជីមិញនិងអគ្គមគ្គុទេស Fidel Castro ហើយបានថ្នាក់ ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Herminio Lo’pez Diaz បានផ្ញើសេចក្តីជូន ពររបស់ថ្នាក់ដឹកនាំគុយបាជូនចំពោះលោកប្រធានរដ្ឋ ក្នុងឱកាសរំលឹកខួបលើកទី ៧២នៃទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញារបស់វៀតណាម។ លោកថែមទាំងអះ អាងថា ទោះជានៅក្នុងឋានៈណាក៏ដោយ ក៏លោកនៅតែបន្តធ្វើជាស្ពាន រួម ចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេស ទាំងពីរឲ្យកាន់តែស្រស់បំព្រងជានិច្ច៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម