• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០ទិវា បង្កើតកងវរសេនាតូចប៉ូលីសពិសេសលេខ១


ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី២០
ទិវាបង្កើតកងវរសេនាតូចប៉ូលីសពិសេសលេខ១

នារសៀលថ្ងៃទី៩  ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ កងវរសេនាតូចប៉ូលីសពិសេសលេខ ១ ក្រសួងនគរ​បាល​វៀតណាម បានរៀបចំពិធីរំលឹកខួបលើកទី ២០ ទិវាបង្កើត (ថ្ងៃទី១២ មិនា)។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានស្នើឲ្យកងកម្លាំងប៉ូលីសចល័ត​ប៉ូលីសពិសេសចាំបាច់ត្រូវសហការយ៉ាងស្អិតរមួតជាមួយស្ថាប័នសមត្ថកិច្ចផ្សេងៗ ដើម្បីអនុវត្តល្អការងារតស៊ូប្រឆាំងនឹងសកម្មភាពបំ​ផ្លិច​បំផ្លាញរបស់កម្លាំង​អមិត្តនិងបទល្មើស។ប្រធានរដ្ឋលោក Tran Dai Quang សង្កត់ធ្ងន់ថា៖ 

“កងកម្លាំងប៉ូលីសពិសេសចាំបាច់ត្រូវរៀបចំការហាត់សមវិធានការបង្ការប្រឆាំងកុបកម្ម ភេរវកម្ម រំដោះចំណាប់ខ្មាំងក្នុងគ្រប់កាលៈទេសៈ។ ទន្ទឹមនឹងនោះ អនុវត្តល្អនូវការងារតបស្នងសងគុណ កាត់បន្ថយភាពក្រីក្រ សកម្មចូលរួមដោះស្រាយផល វិបាកដោយគ្រោះធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច បង្ការប្រឆាំងបទល្មើស ធានាសន្តិសុខ​ សណ្ដាប់ធ្នាប់នៅតំបន់”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

លោកអគ្គលេខាបក្ស តូ ឡឹម ជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein

កាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជួបជាមួយព្រះមហាក្សត្រ ហ្ស៊កដានី Abdullah II Ibn Al-Hussein ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការរបស់ ព្រះអង្គនៅវៀតណាម។

Top