អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong
នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានមានបទអន្តរកថាសំខាន់មួយ។ អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានចាត់ទុកថា៖បណ្ដាប្រទេសអាស៊ីត្រូវបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញសន្តិភាព សន្តិសុខ និងដោះស្រាយឧបសគ្គរួម បន្តកសាងនិងពង្រឹងទំនុកទុកចិត្ត ដោះស្រាយជំលោះដោយសន្តិវិធី គោរពឯករាជ្យ ឯកភាព និងបូរណភាពដែនដីរបស់គ្នា។ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ក៏បានសង្កត់ធ្ងន់ថា៖វៀតណាមជានិច្ចកាលរក្សាគោលនយោបាយកិច្ចការបរទេសមួយប្រកបដោយឯករាជ្យ ម្ចាស់ការ ពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនីយកម្ម ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ ជាមិត្ត ជាដៃគូទុកចិត្ត និងជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។
ក៏ក្នុងព្រឹកថ្ងៃទី២៩វិច្ឆិកា បានប្រព្រឹត្តទៅកិច្ចប្រជុំរបស់សមាជិកា APA ផងដែរ។ នៅខាងក្រៅកិច្ចប្រជុំ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេងសំរិន។ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ប្រទេសទាំងពីរ និងសម្ដែង
គោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍តទៅទៀត។ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិនបានវាយតំលៃខ្ពស់និងអះអាងថា៖គណៈប្រតិភូរដ្ឋសភាវៀតណាមនឹងរួមចំណែកសំខាន់ដើម្បីហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ ប្រកបដោយជោគជ័យ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម