• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋTruong Tan Sang អញ្ជើញចូលរួមពិធីសម្ពោធកំពង់ផែអន្ដរជាតិCam Ranh


ប្រធានរដ្ឋTruong Tan Sang អញ្ជើញចូលរួមពិធីសម្ពោធកំពង់ផែអន្ដរជាតិCam Ranh (រូបថតៈ Nguyễn Khang/TTXVN)

នាថ្ងៃទី៨ ខែ​មិនា ឆ្នាំ២០១៦ នៅមូលដ្ឋាន​ទ័ព Cam Ranh កងទ័ពជើង​ទឹក​បាន​រៀប​ចំ ពិធី​បើក​សម្ពោធឲ្យ​ដំណើរ​ការ​កំពង់​ផែអន្តរជាតិ Cam Ranh ។ថ្លែងមតិនៅ ក្នុងពិធី​នេះ ប្រធានរដ្ឋវៀត​ណាម លោក Truong Tan Sang បាន​វាយ​តម្លៃខ្ពស់ ចំពោះរាល់​ការខំប្រឹង​ប្រែង របស់អគ្គក្រុមហ៊ុនកំពង់ផែSai Gon និងសម្ព័ន្ធក្រុមហ៊ុន ប្រេង​ឧស្ម័ន​ជាតិវៀត​ណាម រួម​ទាំងការ​ជួយឧបត្ថម្ភ របស់ក្រសួង ស្ថាប័នមជ្ឈឹម នានា ក្រសួង​ការពារ​ប្រទេស បក្សភាគ រដ្ឋ​អំណាច​និង​ប្រជាជន​ខេត្ត Khanh Hoa ចំពោះគំរោង​ការដ៏សែន​សំខាន់​នេះ។ ប្រធាន​រដ្ឋ​លោក Truong Tan Sang បាន​សង្កត់​ធ្ងន់​ថា៖

​“ដោយយល់ច្បាស់នូវតួនាទីយុទ្ធសាស្ត្រនិងសក្កានុភាពដ៏ធំធេងរបស់ សមុទ្រ​ក្នុងបុព្វហេតុ​កសាង​និងការពារ​មាតុប្រទេស​នោះ បក្ស និងរដ្ឋវៀត​ណាម មាន​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សមុទ្រ​ដែលផ្សា​ភ្ជាប់​ជាមួយ​កិច្ច​ការ​ពារ​សន្តិ​សុខ​​ជាតិ។ ក្នុងនោះ មានការផ្តួចផ្តើមគំនិតកសាង កំពង់ផែសមុទ្រអន្តរជាតិ Cam Ranh ចាប់​រហ័ស ឲ្យក្លាយ​ទៅជា​មណ្ឌល​ទេសចរណ៍ ផ្នែកនាវាចរណ៍និងជួសជួលនាវាធំ​ទំនើបបំផុត។ ការកសាងកំពង់ផែអន្តរជាតិ Cam Ranh គឺដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិ ក្នុងបរិបទធ្វើសមាហរណកម្មអន្តរជាតិ​ស៊ីជម្រៅ ព្រមទាំង​អនុវត្ត គោល​មាគ៌ា​កិច្ច​ការបរទេស​បើកទូលាយ ពហុភាគី និងពហុបែបទំនាក់ទំនងអន្តរជាតិ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top