ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ទិក្រុងហូជីមិញ
អនុវត្តកម្មវិធីជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោតមុនសម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាថ្ងៃទី៣ ខែមិនា ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang រួមជាមួយគណៈប្រតិភូសមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានជួបសន្ទនា ជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១។ នៅទីនេះ លោក Tran Du Lichបានតាងនាមអោយគណៈប្រតិភូសមាជិកសភា ជូនដំណឹង ចំពោះអ្នកបោះឆ្នោតអំពីខ្លឹមសារសំខាន់ៗ ក្នុងសម័យប្រជុំលើកទី១១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិនា ដល់ថ្ងៃទី១៤ ខែមេសាខាងមុខនេះ។ នៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងពិនិត្យមើល អនុម័តទៅលើគំរោងច្បាប់ចំនួន៧ ដែលក្នុងនោះមានគំរោងច្បាប់សំខាន់ៗដូចជា៖ ច្បាប់ស្ដីអំពីការទាក់ទងព័ត៍មាន ច្បាប់ចុះហត្ថលេខា ចូលរួមនិងអនុវត្តអនុសញ្ញាអន្តរជាតិ (ធ្វើវិសោធនកម្ម) ច្បាប់សារព័ត៍មាន (ធ្វើវិសោធនកម្ម) និងផ្តល់មតិចំពោះគំរោងច្បាប់បាតុកម្ម។ តាងនាមអោយគណៈប្រតិភូសមាជិកសភា ទទួលយកមតិរបស់អ្នកបោះឆ្នោត ប្រធានរដ្ឋ លោក Truong Tan Sang បានវាយតំលៃខ្ពស់ ចំពោះមតិដ៏ស្មោះត្រង់របស់ អ្នកបោះឆ្នោតក្នុងអាណត្តិកន្លងទៅ ហើយសម្ដែងគោលបំណងថា៖ បណ្ដាអ្នកបោះឆ្នោតបន្តពង្រីកស្មារតីនិយាយស្ដីស្មោះត្រង់ ជាការពិតជាក់ស្ដែង ដើម្បីបង្ហាញច្បាស់ទាន់ពេលវេលាចំពោះសមាជិកសភានាពេលខាងមុខនេះ និងអាណត្តិថ្មី។ លោកTruong Tan Sang ក៏បានស្នើអោយគណៈប្រតិភូសមាជិកសភាត្រូវបំពេញគ្រប់ភារកិច្ច ដល់ពេលបញ្ចប់អាណត្តិ និងបន្តរួមសហការជាមួយទីក្រុង គណៈប្រតិភូសមាជិកសភាអាណត្តិក្រោយ ដោះស្រាយរាល់ការជំពាក់ជំពិន ដែលបានអ្នកបោះឆ្នោតជូនដំណឹង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម