24/01/2019 13:01 GMT+7 Email Print Like 0

ប្រធានព្រឹទ្ធសភាអូស្ត្រាលីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ


 ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក Scott Ryan  អញ្ជើញជួបសម្តែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong 

 នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គណៈ ប្រតិភូជាន់ខ្ពស់នៃព្រឹទ្ធសភាអូស្ត្រាលី ដឹកនាំដោយលោក Scott Ryan ប្រធាន​ព្រឹទ្ធសភាអូស្ត្រាលី បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការ​អញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។
 
ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភាអូស្ត្រាលីបានអញ្ជើញជួប សន្ទនាជាមួយ​ប្រធាន​រដ្ឋ​សភាលោក​ស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរ សមអគ្គលេខាប​ក្ស ប្រធានរដ្ឋ លោក N​guyen Phu Trong និង​ជួបសវនាការជាមួយនាយក​រដ្ឋមន្ត្រីលោក Nguyen Xuan Phuc។ នៅក្នុងជំនួបទាំងនេះ ភា​គីទាំងពីរ​បាន​ឯកភាព​បង្កើនការផ្លាស់ប្តូរគណៈប្រតិ​ភូ នៅគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺរ​វាងគណៈកម្មាធិការជំនាញ។​ ភាគី​ទាំងពី​រ​បានជំរុញការអនុវត្តប្រ​កបដោយប្រសិទ្ធ ភាពនូ​វអនុសារណៈ​យោគយល់​ស្តីពីកិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ទាំងពីរ ក៏ដូច ជាកម្មវិធីសកម្មភាពដំណាក់កាល ២០១​៦-២០១៩ ។ ទន្ទឹមជាមួយគ្នានោះ គឺ​ជំរុញ ថែម​ទៀត​ រាល់សកម្មភាពជួបប្រាស្រ័​យប្រជាជន បង្កើនការជួបប្រាស្រ័យមិត្តភា​ព និងកិច្ច​សហប្រតិបត្តិការ​ទាំងទ្វេ​ភាគីនិង​ពហុភាគីផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ