ព័ត៌មាន
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ជួបសន្ទនាជាមួយអ្នកបោះឆ្នោតខេត្ត Bac Giang
លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
នាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៦ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងបណ្ដាសមាជិកសភា នីតិកាលទី១៣ មណ្ឌលខេត្ត Bac Giang បានជួបសន្ទនា ជាមួយអ្នកបោះឆ្នោត នៅទីក្រុង Bac Giang (ភាគខាងជើងវៀតណាម)។ បណ្ដាសមាជិកសភាមណ្ឌលខេត្ត Bac Giangបានជូនដំណឹងអំពីខ្លឹមសារ កម្មវិធីនៃកិច្ចប្រជុំលើកទី១១ សម័យប្រជុំចុងក្រោយរបស់រដ្ឋសភានីតិកាលទី១៣ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែមិនា ដល់ថ្ងៃទី១៦ ខែមេសា ជូនដំណឹងចំពោះអ្នកបោះឆ្នោតអំពីលទ្ធផលសកម្មភាពនៃគណៈប្រតិភូសមាជិកសភា ខេត្ត Bac Giang ក្នុងអាណត្តិកន្លងទៅ ស្ដាប់ ទទួលយកមតិ សំណូមពររបស់អ្នកបោះឆ្នោត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម