• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក Miguel Mario Dia’z Canel Bermúdez ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបានិងភរិយាអញ្ជើញបញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀត​ណាម​ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធានរដ្ឋនិងនាយករដ្ឋមន្ត្រីរដ្ឋា ភិបាល​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាបញ្ចប់ដំណើរទស្សនកិច្ច
ជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Miguel Mario Dia’z Canel Bermúdez បានជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំនិងសាមាជិកសមាគមមិត្តភាពវៀតណាម-គុយបា រួមទាំងអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មវៀតណាម - គុយបាផងដែរ។ ក្នុងជំនួបទាំងអស់នេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីទិសដៅនិងវិធានការមួយចំនួន សំដៅនាំទំនាក់ទំនងប្រពៃណីពិសេសរវាងវៀតណាមនិងគុយបាឲ្យកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព​ ក៏ដូចជាពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបណ្តាបញ្ហាក្នុងតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

មុននឹងធ្វើដំណើរមាតុភូមិនិវឌ្ឍន៍ ក្នុងថ្ងៃទី១០ខែវិច្ឆិកានេះ ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីសាធារណរដ្ឋគុយបា Miguel Mario Dia’z Canel Bermúdez បានអញ្ជើញជួបសវនាការជាមួយលេខាគណៈ​កម្មាធិការបក្សទីក្រុងហូជី មិញ លោក Nguyen Thien Nhan ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top