• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមគាំទ្រទិវាទឹកពិភពលោក(ថ្ងៃទី ២២ ខែមីនា)

ទិវាទឹកពិភពលោកថ្ងៃ ២២ ខែមីនាឆ្នាំ ២០២០ ត្រូវបានអង្គការសហប្រជាជាតិរៀបចំឡើងក្រោមប្រធានបទ “ទឹកនិងការប្រែប្រួលអាកាសធាតុ” ដោយសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់នៃធនធានទឹក ដំណោះស្រាយសម្រាប់ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព។

សហការជាមួយសហគមន៍អន្តរជាតិ ប្រទេសវៀតណាមបានរៀបចំឡើងសកម្មភាពជាក់ស្តែងដើម្បីគាំទ្រទិវាទឹកពិភពលោកផងដែរ ដែលក្នុងនោះមានសកម្មភាពដូចជាការសាងសង់និងប្រគល់គម្រោងនិងសំណង់ក្នុងវិស័យឧតុនិយមធនធានទឹក និងការប្រែប្រួលអាកាសធាតុ ដើម្បីបម្រើឱ្យកាន់តែប្រសើរឡើងនូវសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងរៀបចំសិក្ខាសាលានិងកិច្ចពិភាក្សាតាមបណ្តាញអ៊ីនធឺណិតអំពីធនធានទឹកផង ដែរ។

ទន្ទឹមនឹងនោះ តំបន់នានាក៏លើកកម្ពស់ការធ្វើអនាម័យបរិស្ថាននិងលើកសរសើរនិងជូនរង្វាន់ដល់សមូហភាពនិងបុគ្គលដែលមានសមិទ្ធិផលឆ្នើមក្នុងការគ្រប់គ្រង ការការពារ និងការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top