01/04/2019 09:28 GMT+7 Email Print Like 0

ប្រទេសកូរ៉េខាងត្បូងសង្ឃឹមថាស.ប.ប កូរ៉េ នឹងអនុវត្តកិច្ចព្រមព្រៀងយោធា


 ទីក្រុងព្រំដែន Kaesong នៅ ស.ប.ប កូរ៉េ
 

 នាថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០១៩ យោធាកូរ៉េខាងត្បូងបានសម្តែងនូវក្តីសង្ឃឹមថា បុគ្គលិក  ស.ប.ប កូរ៉េមួយ​ចំនួន​ ដែ​លត្រលប់មកធ្វើការនៅខុទ្ទកាល័យទាក់ទងអ​ន្តរកូរ៉េ នៅទីក្រុង​ព្រំដែន Kaesong នឹង​ជួយ​អនុវត្ត​កិច្ច​ព្រម​ព្រៀងយោធាទ្វេភាគី​ ដើម្បីកាត់បន្ថយភាពតានតឹង និ​ងកសាងជំនឿទុក​ចិត្តផង​ដែរ។

មុន​នេះនៅថ្ងៃដដែល ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថាបុគ្គលិក ស.ប.ប កូរ៉េមួយចំនួន បាន​វិល​ត្រឡប់​មកធ្វើការនៅខុទ្ទកាល័យទាក់ទងអន្តកូរ៉េនៅទីក្រុងព្រំដែន Kaesong ក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពី ស.ប.ប​ កូរ៉េ បានប្រកាសដកខ្លួនចេញពីខុទ្ទកាល័យនេះដោយចៃដន្យ។ ប្រការនេះ​បណ្តាល​ឱ្យមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទីក្រុងសេអ៊ូល។ គួរបញ្ជាក់ថា​ ប្រទេសកូរ៉េខាង​ត្បូង កំពុង​ព្យាយាម​រៀប​ចំ​កិច្ច​ចរចា​យោធា​ជាមួយ​ស.ប.បកូរ៉េ​នៅក្នុង​ខែមីនាផងដែរ​។ ទីក្រុងព្យុងយ៉ាងមិនទាន់ឆ្លើយតបទៅ​នឹងកិច្ចចរចានៅឡើយ​ទេ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ