07/02/2019 10:26 GMT+7 Email Print Like 0

ប្រជាជនវៀតណាមសប្បាយរីករាយអំណរឆ្នាំកុរ ឯកស័ក

រួមជាមួយតំបន់នានានៅទូទាំងប្រទេស ប្រជាជនទីក្រុងហាណូយបានអំណររាត្រីថ្ងៃឆ្លងឆ្នាំថ្មី ក្នុងបរិយាកាសសប្បាយរីករាយដោយមានបំណងប្រាថ្នាចង់ឲ្យឆ្នាំថ្មីប្រកបដោយសិរីសួស្តី សេចក្តីសុខ ចម្រូងចម្រើនមកដល់ជាមួយមនុស្សគ្រប់រូប។

នៅវេលាម៉ោង ០  លើផ្ទៃមេឃនៃទីក្រុងហាណូយត្រូវបានបញ្ជាំងដោយពន្លឺនៃការបាញ់កាំជ្រួចចម្រុះព័ណ៌ក្នុងភាពអូអរសប្បាយរបស់ប្រជាជនរដ្ឋធានីគ្រប់រូប។ នារាត្រីឆ្លងឆ្នាំចាស់ស្វាគមន៍ឆ្នាំថ្មី ឆ្នំាកុរ ឯកស័កនេះ  ទឹកមុខរបស់មនុស្សគ្រប់គ្នាសប្បាយរីករាយ ។ ពួកគេបានជូនពរគ្នាទៅវិញទៅមកនូវបំណងប្រាថ្នាដ៏ល្អបំផុតចំពោះសាច់ញាតិ​និងចង់ឲ្យឆ្នាំថ្មីជួបតែសេចក្តីសុខចម្រូងចម្រើន។

ក៏នាយប់ថ្ងៃឆ្លងឆ្នាំថ្មីនេះ ប្រជាជនទីក្រុងហូជីមិញរាប់ពាន់នាក់បាននាំគ្នាហូរចេញតាមផ្លូវ ទទួលស្វាគមឆ្នាំថ្មីនិងគយគនការបាញ់កាំជ្រូចដ៏ស្រស់ស្អាត អំណរអរសាទរឆ្នាំកុរ ឯកស័ក ២០១៩ ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ