16/04/2019 11:42 GMT+7 Email Print Like 0

ប្រជាជនកម្ពុជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ


  ប្រជាជនកម្ពុជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ
 

 បរិយាកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីបានរីកសុះសាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ឆ្នាំនេះ បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០១៩។
 
សំដៅបង្កល​ក្ខណៈងាយស្រួលសម្រាប់ប្រជាជននៅទូទាំងប្រទេសទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីយរាយនោះ រាជរដ្ឋាភិបាល​កម្ពុជាមិន​បានប្រារ​ព្ធ​ពិធីទទួល​អំណរ​ឆ្នាំថ្មីនៅមណ្ឌល​ប្រាសាទ​អង្គរ​វត្ត​នៅ​ខេត្ត​សៀមរា​ប​ដូច​បណ្ដា​ឆ្នាំមុនឡើយ ពោលគឺប្រគល់ឲ្យខេត្ត ក្រុងនានារៀប​ចំពិធី​ទទួលអំណរ​បុណ្យចូលឆ្នាំថ្មី​តាមលក្ខខណ្ឌ​របស់​ខ្លួន​។ លោក​ឃួងស្រេងអភិបាលក្រុងភ្នំពេញបានមានប្រសាសន៍ថា៖
 
“ឆ្នាំនេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគឺសុទ្ធតែបានរៀបចំទីកន្លែងលេងកំសាន្តអំណរឆ្នាំថ្មី។ ខ័ណ្ឌនិមួ​យៗ​នៅរាជធា​នីភ្នំពេញក៏បានរៀបចំពិធីទទួលអំណរឆ្នាំថ្មីផងដែរ។ ក្រោមការដឹកនាំរបស់សម្តេចហ៊ុនសែន ប្រទេសកម្ពុ​ជា​មានសុខសន្តិភាពពេញលេញ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ហើយប្រជាជនគ្រប់រូបសុទ្ធតែ​ទទួល​អំណរ​ឆ្នាំថ្មី​​យ៉ាងសប្បាយ​រីករាយ​ផងដែរ”។

 
 ប្រជាជនកម្ពុជាទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៉ាងសប្បាយរីករាយ
 

ក្នុងឱកាសបុណ្យចូលរឆ្នាំថ្មីប្រពៃណីនោះប្រជជនកម្ពុជា បានរៀប ចំសកម្មភា ពជាច្រើនដូចជា៖ ពិធីស្រង់​ព្រះពុទ្ធ​ និង​​រៀបចំ​ល្បែង​កំសាន្ត​ប្រជា​ប្រិ​​យជាដើម​៕
 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ