• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឈឹមបក្សលើកទី XII


អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  

នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៧ សន្និបាតលើកទី ៦ គណៈកម្មាធិការមជ្ឈឹមបក្សលើកទី XII បានប្រារព្ធយ៉ាងមហោឡារឹកនៅទីក្រុងហាណូយ។ អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីសន្និបាតនេះ។ នៅក្នុងសន្និបាតនេះ គណៈកម្មាធិការមជ្ឈឹមបក្សបានប្រមូលផ្តុំពិភាក្សានិងផ្ដល់មតិអំពី៖ ស្ថានភាពសេដ្ឋកិច្ច - សង្គមកិច្ច និងហិរញ្ញវត្ថុ - ថវិកាឆ្នាំ ២០១៧  ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងគំរោងផែនការហិរញ្ញវត្ថុ - ថវិកាឆ្នាំ ២០១៨  បង្កើនកិច្ចការគាំពារ លើកកំពស់សុខភាពប្រជាជន និងកិច្ចការចំនួនប្រជាជនក្នុងស្ថានភាពថ្មី  បន្តផ្លាស់ប្ដូរថ្មីប្រព័ន្ធចាត់តាំងថ្មី គ្រប់គ្រង លើកំពស់គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពរបស់អង្គភាពបុព្វហេតុរដ្ឋជាដើម។
  
លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ខ្លឹមសារកម្មវិធីនៃសន្និបាតមជ្ឈឹមលើកនេះបានលើកឡើងអំពីបញ្ហាធំធេងដែលទាក់ទិននឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចប្រចាំឆ្នាំ ផ្លាស់ប្ដូរការអភិវឌ្ឍន៍សង្គម ផ្លាស់ប្ដូរនយោបាយព្រមជាមួយការផ្លាស់ប្ដូរអភិវឌ្ឍន៍សេដ្ឋកិច្ចតាមស្មារតីនៃសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើក​ទី​ XII របស់បក្ស។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអោយដឹងថា៖

“ស្នើសុំសមមិត្តត្រូវផ្តោតលើការវាយតម្លៃបរានុម័តនិងលើគ្រប់ជ្រុងជ្រោយអំពីស្ថានភាពនិងបុព្វហេតុជាពិសេស​គឺមូលហេតុនៃភាពអន់ខ្សោយ។ជាមួយគ្នានេះដែរពីបទពិសោធន៍ក្នុងការគ្រប់គ្រងការងារសិក្សាស្រាវ​ជ្រាវ​និងអនុវត្តមេរៀនដែលទទួលបានក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី និងនាំចេញដំណោះស្រាយនាពេលខាងមុខ​នេះ។  ...”

តាម VOV5-វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top