• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកទិវាកាហ្វេវៀតណាមលើកទីមួយឆ្នាំ២០១៧


 បើកទិវាកាហ្វេវៀតណាមលើកទីមួយឆ្នាំ២០១៧

នាយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង Da Lat គណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានរួមសហការជាមួយសម្ព័ន្ធសមាគមកាហ្វេ កាកាវវៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងគណៈកម្មាធិការទទួល​បន្ទុកបញ្ហា Tay Nguyen បានបើកទិវាកាហ្វេវៀតណាម លើកទីមួយ។ ដោយប្រធានបទ៖ “ ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ផ្នែកកាហ្វេវៀតណាម” ទិវាកាហ្វេវៀតណាម លើកទី ១ ឆ្នាំ ២០១៧ ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់​ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧។ បណ្ដាសកម្មភាពសំខាន់ៗ រួមមាន៖ សិក្ខាសាលាអន្តរជាតិក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី របស់ផ្នែកកាហ្វេវៀតណាម ការតាំងពិព័រណ៌ឧទ្ទេសនាមអំពីផលិតផលមានគុណភាព មក​ពីតំបន់កាហ្វេល្បីឈ្មោះនានា ក្នុងទូទាំងប្រទេស ។

ថ្លែងមតិនៅទីនេះ លោក Le Quoc Doanh អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានសង្កត់ធ្ងន់ថា៖

“ ឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអនុម័តយកថ្ងៃទី១០ ខែធ្នូ ប្រចាំឆ្នាំជាទិវាកាហ្វេវៀតណាម។  ទន្ទឹមនឹង​នោះ សម្រេចចិត្តដាក់មុខទំនិញកាហ្វេគុណភាពខ្ពស់ចូលក្នុងបញ្ជីឈ្មោះផលិតផលជាតិ។ គោលដៅ ទិវាកាហ្វេ​វៀតណាម លើកទីមួយគឺផ្សព្វផ្សាយរូបភាពកាហ្វេវៀតណាម និងជាឱកាសល្អមួយ ដើម្បីបណ្ដាដៃគូបានជួបជុំគ្នា​ ផ្លាស់ប្តូរ និងចុះហត្ថលេខាលើកិច្ចសន្យាសេដ្ឋកិច្ចនានា។”

វៀតណាមជាប្រទេសផលិតកម្ម កែច្នៃ និងនាំចេញកាហ្វេធំទីពីរលើពិភពលោក ដោយមានទំហំពាណិជ្ជកម្មនាំចេញ ឆ្នាំ ២០១៦ទទួលបានជាង៣ពាន់លានដុល្លារអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top