• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកការចំណាយកញ្ចប់ជំនួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ ១៩

ចំពោះកញ្ចប់ជំនួយនេះ ត្រឹមតែចំណាយរយៈពេលដោះស្រាយបែបបទជាអតិបរមា ៧ ថ្ងៃប៉ុណ្ណោះ គឺប្រាក់អាចមកដល់ដៃប្រជាជនហើយ។

កញ្ចប់ជំនួយចំនួន២៦ទ្រីលានដុងសម្រាប់មុខសញ្ញាដែលរងការលំបាកដោយជម្ងឺរាតត្បាតកូវីដ ១៩ តាមសេចក្ដីសម្រេចចិត្តលេខ៦៨របស់រដ្ឋាភិបាល នឹងត្រូវ បានបើកការចំណាយដោយបែបបទដ៏សាមញ្ញ។

រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចលោក Dao Ngoc Dung បាន ឲ្យដឹងថា បន្ទាប់ពីមានសេចក្ដីសម្រេចចិត្តលេខ៦៨ ក្រសួងបានសហការជាមួយអង្គ ភាពពាក់ព័ន្ធនានា ដាក់ជូននាយករដ្ឋមន្រ្តីរដ្ឋាភិបាលចុះហត្ថលេខាចេញផ្សាយ ដើម្បី អាចជួយឧបត្ថម្ភប្រជាជនឲ្យបានឆាប់ៗ។

បើតាមលោករដ្ឋមន្រ្តីថា ចំពោះកញ្ចប់ជំនួយនេះ ត្រឹមតែចំណាយរយៈពេល ដោះស្រាយបែបបទជាអតិបរមា ៧ ថ្ងៃប៉ុណ្ណោះ គឺប្រាក់អាចមកដល់ដៃប្រជាជន ហើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅអគាររដ្ឋសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាម លោកជិន ថាញ់ មិន បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៧-២៩ ខែកក្កដា ឆ្នាំ ២០២៦។

Top