14/10/2019 09:21 GMT+7 Email Print Like 0

បិទបញ្ចប់សន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២


 ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលរួមពិធីបិទបញ្ចប់សន្និបាតមជ្ឈឹមលើកទី១១ (រូបថត៖ TTXVN)
 

នារសៀល​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ សន្និបាតលើកទី១១គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​នីតិកាល​ទី១២បានបិទបញ្ចប់ ក្រោយរយៈពេល៦ថ្ងៃធ្វើការនៅរដ្ឋធានីហាណូយ។ អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀត​ណាម លោក​ Nguyen Phu Trong បានអញ្ជើញថ្លែងសន្និដ្ឋាននៃសន្និបាត។
 
ចំពោះសេចក្ដី​ព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្ស លោក​អគ្គ​លេខាបក្សបា​នអោយដឹង​ថា មជ្ឈឹម​បានសំណូមពរអោយត្រូវជ្រួតជ្រាបអោយបានជ្រាលជ្រៅថែមទៀត​ អំពីលក្ខណៈ​អត្ថន័យ និង​សារ​សំខាន់​​នៃ​មហាសន្និ​បាតលើកទី១៣របស់បក្ស។ ប្រទេ​សជាតិកំពុងមានឱកាស​និង​ភាពងាយ​ស្រួល​ជាច្រើន​ក៏ប៉ុន្តែ​ត្រូវប្រឈមមុខនឹងការលំបាក ការសាកល្បងមិនតិច​តួចផងដែរ។ ប្រការនេះ​ទាម​ទារ​អោយ​វៀត​ណាម​ត្រូវ​បន្ត​បង្កើនថែមទៀតនូវការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយអោយស្អាតស្អម រឹងមាំ ជំរុញការ​ផ្លាស់​ប្ដូរ​ថ្មី ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាព ការពាររឹងមាំមាតុប្រទេស រក្សាបរិយាកាសសន្តិភាព ស្ថិរភាព ខិតខំប្រឹង​ប្រែង​នាំវៀត​ណាម ក្លាយ​ទៅជា​ប្រទេស​អភិវ​ឌ្ឍ​តាម​ទិស​សង្គម​និយម​។
 
វាយតម្លៃ​ចំពោះ​លទ្ធផលអនុវត្តកម្មវិធីបំពេញ​បន្ថែម អភិវឌ្ឍឆ្នាំ២០១១ យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិ​ច្ចសង្គម​ពីឆ្នាំ២០១១ ដល់​ឆ្នាំ២០២០ ក៏ដូចជារយៈពេល៥ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស (២០១៦-២០២០​) នោះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា រាល់សមិទ្ធិដែល​ទទួ​ល​បានក្នុងពេលកន្លងទៅគឺមានមូលហេតុទាំងបរានុម័តផងនិងអត្តនោម័តផង ដែល​ក្នុង​នោះមូល​ហេតុ​សំខាន់​បំផុ​តគឺសាមគ្គីភាព ឯកភាព ការដឹកនាំ បញ្ជាណែនាំយ៉ាងឈ្លាសវៃរបស់គណៈកម្មាធិការមជ្ឈឹម ការិយាល័យ​នយោបាយ គណៈលេខាដ្ឋាន ក្នុងការរៀបចំអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២។
 
អគ្គលេខាបក្ស​ ប្រធានរដ្ឋលោក Nguyen Phu Trong បានបន្ថែមទៀតថា ត្រូវតែពង្រីក​នូវសមិទ្ធិ​និង​មេរៀន​បទ​ពិសោធន៍​ដែលទទួលបានក្នុងអាណត្តិនីតិកាលទី១២ ដើម្បីជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវការងារកសាង ពង្រឹងបក្ស ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ ដោយផ្សាភ្ជាប់នឹងការកសាងនីតិរដ្ឋសង្គមនិយម ព្រមទាំងលើក​កំពស់សមត្ថភាពដឹកនាំរបស់បក្ស ក៏ដូចជាប្រសិទ្ធភាពគ្រប់គ្រងរបស់រដ្ឋផងដែរ។
 
ចំពោះស្ថានភាព​សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៩-២០២០ គណៈកម្មាធិការមជ្ឈឹមបានព្យាករណ៍ថា ដល់ចុងឆ្នាំ​២០១៩ វៀតណាមអាចសម្រេចបានសន្ទស្សន៍ទាំង១២ដែលបានដាក់ចេញ ដែលក្នុងនោះ​សម្រេច​ហួស​ផែន​ការនូវសន្ទស្សន៍ចំនួន៥។
 
ចំពោះ​ភារកិច្ចនាពេលខាងមុខ មជ្ឈឹមបានកំណត់ថា ក្នុងឆ្នាំ២០២០ ត្រូវការបន្ត​ពង្រឹង​និង​ពង្រីក​មូលដ្ឋាន​គ្រឹះនៃ​ម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព ភាពម្ចាស់​ការ​និង​កម្លាំង​ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ពង្រឹងការពារជាតិ រក្សារឹងមាំនូវសន្តិសុខជាតិ ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ប្ដេជ្ញាចិត្តតស៊ូការពារអធិបតេយ្យភាព សិទ្ធិ​អធិបតេយ្យភាព​កោះសមុទ្ររបស់ប្រទេសជាតិដោយឈរ លើ​មូលដ្ឋាននៃច្បាប់អន្តរជាតិ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ