20/07/2020 14:21 GMT+7 Email Print Like 0

បណ្ដាសមាគមន៍ទេសចរណ៍សហប្រតិបត្តិការគ្នាលើកកំពស់កម្លាំងទេសចរណ៍វៀតណាម

ទិដ្ឋភាពនៃកម្មវិធីសប្រតិបត្តិការ "តភ្ជាប់គ្នា-កម្លាំងទេសចរណ៍វៀតណាម"។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១៨ កក្កដា មន្ទីរទេសចរណ៍និងសមាគមន៍ទេសចរណ៍ទីក្រុងហូជីមិញបានសហការគ្នារៀបចំកម្មវិធីសហប្រតិបត្តិការដោយប្រធានបទ “តភ្ជាប់គ្នា-កម្លាំងទេសចរណ៍វៀតណាម”។ នេះជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏ពិសេសក្នុងការតភ្ជាប់សមាគមន៍ទេសចរណ៍នៅតាមតំបន់នានាជាមួយស្ថាប័នអភិបាលកិច្ច ក៏ដូចជាសហគមន៍សហគ្រាសទេសចរណ៍ទាំងមូលផងដែរ។ លោកស្រី Nguyen Thi Khanh អនុប្រធានសមាគមន៍ទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា កម្មវិធីនេះនឹងតភ្ជាំប់សហគ្រាសទេសចរណ៍នៃតំបន់ទាំងបីនៅវៀតណាម ក្នុងគោលដៅដាក់ឲ្យដំណើរការកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ហើយជំរុញតម្រូវការទេសចណ៍រវាងបណ្ដាតំបន់។ ទន្ទឹមនេះ សមាគមន៍នានាដែលចូលរួមកម្មវិធីនេះ នឹងសហការគ្នាកសាងកម្មវិធីសកម្មភាពជាក់ស្ដែង ដោយមានការចូលរួមរបស់អាជ្ញាធរតំបន់ ដើម្បីជំរុញវិស័យទេសចរណ៍វៀតណាមអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគឺនៅទីផ្សារក្នុងស្រុក៕
តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ