01/08/2020 14:44 GMT+7 Email Print Like 0

បញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ សិល្បៈករ ជានិច្ចកាលរួមដំណើរជាមួយ ប្រទេសជាតិ


 សមាជិក ប្រចាំការ នៃ គណៈលេខាមជ្ឈិមបក្ស Tran Quoc Vuong (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងហាណូយ គណកម្មាធិការ ឃោសនា អប់រំ​មជ្ឈឹម​បាន​រៀប​ចំ​ជំនួប​សំណេះសំណាលជាមួយតំណាង ដែលជា បញ្ញាវ័ន្ត  អ្នកវិទ្យាសាស្ត្រ សិល្បៈករ ក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃ​ទិវាប្រពៃណី ផ្នែកឃោសនាអប់រំរបស់បក្យ (១ សីហា ១៩៣០ - ១ សីហា ២០២០)។

 
នាក់ដឹក​នាំបក្ស គណកម្មធិការឃោសនាអប់រំ និងតំណាងជាង ២០០ នាក់ ដែលសុទ្ធតែជា បញ្ញាវ័ន្ត បានអញ្ជើញ​ចូលរួម ពិធីជួប សំណេះ សំណាលនេះ។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ សមាជិក ប្រចាំការ នៃ គណៈលេខា​មជ្ឈិមបក្ស Tran Quoc Vuong បានសង្កត់ធ្ងន់ថា៖ ទោះ បីស្ថិត ក្នុងសម័យ​កាល​ប្រវត្តិ​សាស្ត្រ​ណា​ក៏​ដោយ​ បញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ សិល្បៈករ វៀតណាមជានិច្ចកាលមានទឹកចិត្តស្នេហាជាតិយ៉ាងជ្រាលជ្រៅ ហើយរួម​ដំណើរជាមួយប្រជាជាតិ។ លោកបានលើកសំណើរថា៖
 
“ខ្ញុំស្នើឲ្យថ្នាក់​ដឹកនាំបក្ស រដ្ឋអំណាច គ្រប់ជាន់ថ្នាក់ ជាពិសេស​គឺផ្នែក​ឃោសនា​អប់រំ​ត្រូវជ្រួត​ជ្រាប​យ៉ាងជ្រាល​ជ្រៅ ​ហើយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស ស្ដីពីការកសាងជួរបញ្ញាវ័ន្ត អភិវឌ្ឍន៍​វប្បធម៌​ វិចិត្រសិល្បៈ បច្ចេកវិទ្យា និងធ្វើជាសេនាធិការជូនបក្ស រដ្ឋនូវគោលការណ៍ គោលន​យោបាយ​ឲ្យសម​ស្រប​ ក៏ដូចជាដោះស្រាយការលំបាក បង្កើតកម្លាំងចលករសម្រាប់បញ្ញវ័ន្ត អ្នកវិទ្យាសាស្ត្រ និងសិល្ប​ករផង​ដែរ​”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ