08/03/2020 08:39 GMT+7 Email Print Like 0

នាវាពេទ្យយោធាលេខ៥៦១ - មន្ទីរពេទ្យចល័តលើសមុទ្រខាងកើត

នៅ​កណ្តាល​លំហ​ផ្ទៃទឹក​សមុទ្រ​ខាងកើត​ នាវា​ពេទ្យ​យោធា​លេខ​៥៦១ នៅតែកំពុង​នាំយក​ភាព​សប្បាយរីក​រាយ​​ ក្តី​សង្ឃឹម​ ជូន​ទាហាន​និង​ប្រជាជន​នៅ​លើ​កោះ​ទ្រឿង​​សា​ (Truong Sa) ​ក្នុង​បុព្វហេតុ​ការ​ពារ​​អធិបតេយ្យ​ភាព​​កោះ​​សមុទ្រ​​ជាតិ​។​

នាវា​ពេទ្យ​យោធា​លេខ​៥៦១ ឬនៅហៅថា​នា​វា​មន្ទីរ​ខាញ​ហ្វ័រ​ - ០១ (Khanh Hoa) ​ផ្លាកលេខ​​៥៦១​ ជា​នាវា​​ទំនើប​បំផុត​ ដែលបោះដោយ​​វៀតណាម​​​ ​នាវា​បង្កប់​បេសកកម្ម​​ខ្ពង់​ខ្ពស់​ ធ្វើ​ដំណើរ​​សង្រ្គោះ​មនុស្ស​​នៅ​​កណ្តាលផ្ទៃ​​​សមុទ្រ​។ នាវា​ពេទ្យ​​យោធា​លេខ​៥៦១ បាន​​បោះ​​ដោយ​ក្រុមហ៊ុន​​១៨៩ (ក្រសួង​​ការពារ​ជាតិ) ទម្លាក់ទឹក​នៅ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១២ និង​​ដាក់​​ឱ្យ​ដំណើរការ​​ នា​ដើម​ឆ្នាំ​២០១៣។ នាវា​​មានប្រវែង​៧០​​ម៉ែត្រ​ ទទឹង​១៣​ម៉ែត្រ​ កម្ពស់​ពី​បាត់​នាវា​ឡើង​ដល់​មុខ​​ទឹក​​​៣,៥ម៉ែត្រ​ ល្បឿន​​ដំណើរ​​១៤ម៉ាយ​ក្នុង​​មួយ​ម៉ោង​។ បណ្តោយ​​នាវា​និង​​ផ្ទៃ​ជាន់​​​ខាង​មុខ​​នាវា ​មាន​ប្រឌិត​អក្សរ​កាកបាទ​​ធំ​ពណ៌ក្រហម​។

នាវា​មាន​៥ជាន់​ ជាន់កណ្តាល​មណ្ឌលសេ​ (​C) ទុក​សម្រាប់​តែ​មន្ទីរ​ពេទ្យ​​​ ក្រុម​វេជ្ជបណ្ឌិត​​​យោធា​​អប្បរិមាណ​​១២​នាក់​។ នាវា​មាន​ទម្ងន់​២.០៧០តោន ដឹក​ជញ្ចូន​បាន​ជិត​២០០នាក់​ ក្រុម​នាវិក​និង​ក្រុម​វេជ្ជបណ្ឌិត​​សកម្មភាព​អូសបន្លាយ​​បាន​អំឡុង​​៤៥​ថ្ងៃ​នៅលើ​សមុទ្រ​ រង​ការ​ប៉ះពាល់​នៃ​​រលក​ចាប់​ពីកម្រិត​៨ រហូត​ដល់​កម្រិត​​១០។​

 


 នាវា​ពេទ្យ​យោធាន​លេខ​៥៦១ ចំណុះ​ក្រប​ខណ្ឌ​តំបន់​៤នៃ​កង​ទ័ព​ជើង​ទឹក​ បាន​វាយ​តម្លៃ​ជា​នាវា​ពេទ្យ​មួយ​ក្នុង​ចំណោម​នាវា​ពេទ្យ​ទំនើប​បំផុត​ នៅ​អាស៊ី​អាគ្នេយ៍​។


 នាវា​ពេទ្យ​យោធា​លេខ​៥៦១ ឬនៅ​ហៅ​ថា​នាវា​ពេទ្យ​ខាញ​ហ្វ័រ​ - ០១ (Khanh Hoa) ផ្លាកលេខ​៥៦១ ​​ជា​នាវា​​ទំនើប​បំផុត​ ដែល​បោះដោយ​វៀតណាម​។​


 នៅ​បន្ទប់​បើកបរ​ យុទ្ធជន​តែងយក​ចិត្តទុក​ដាក់​​ខ្ពស់​។​


 មណ្ឌល​បែងចែក​សំរាម​ លើ​នាវា​ពេទ្យយោធាលេខ​៥៦១​។​


 ផ្លូវកណ្តាល​រវាង​មណ្ឌល​នានា ​មាន​ភាព​​ស្រស់​ស្រាយ​ ជ្រះ​ស្អាត​។​


 នាវា​បាន​បណ្តាក់​យ៉ាង​ទំនើប​ ជាមួយ​នឹង​គ្រែ​​ជំងឺ​​១៥ បន្ទប់​​​ជំងឺ​៣ ឃ្លាំង​បន្ទុក​ឧបករណ៍​​១។​


នាវា​ពេទ្យ​យោធាលេខ​៥៦១ បាន​បំពាក់​ឧបករណ៍​សុខាភិបាល​ទំនើប​។


 ម៉ាស៊ីន​ឆ្លុះ​ពិនិត្យ​បាន​បំពាក់​​នៅលើ​នាវា​ពេទ្យ​យោធា​លេខ​៥៦១។


 បន្ទប់​វះកាត់​​ដែលមាន​​បំពាក់​​​​ប្រព័ន្ធ​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​ នឹង​មន្ទីរពេទ្យ​មជ្ឈិម​​កងទ័ព​១៧៥​ តាម​រយៈ​ប្រព័ន្ធ​ផ្កាយ​​រណប​ Vinasat។


ពិនិត្យ​​ឧបករណ៍​សុខាភិបាល​ តាម​ពេល​កំណត់​នៅលើ​នាវា​។ពិនិត្យ​​ឧបករណ៍​សុខាភិបាល​ តាម​ពេល​កំណត់​នៅលើ​នាវា​។

 

នាវា​​បានបណ្ដាក់​​យ៉ាង​ទំនើប ​ដោយ​មាន​គ្រែ​ជំងឺ​១៥ បន្ទប់​ជំងឺ​៣ ឃ្លាំង​សម្ភារ១ ឃ្លាំង​ឱសថ​​១ និង​បន្ទប់​មុខងារ​ផ្សេងៗដូចជា៖ ស្តារ​កម្លាំង​បន្ទាប់ពី​សង្រ្គោះបន្ទាន់​ វាស់​រលកបេះ​ដូង​ ធ្មេញ​ - ថ្គាម​ មុខ តេស្ត វះកាត់ ឆ្លុះ​ពិនិត្យ​ ឆ្លុះ​អេកូ ថត​កម្មរស្មី​ X ​ជាដើម។ល។ បំពាក់​ឧបករណ៍​ទំនើប​លើ​នាវា​ ឆ្លើយ​តប​តម្រូវ​ការ​អនុវត្ត​ទាំង​ករណី​ជំងឺ​ ករណី​វះកាត់​ពិបាក​លើសមុទ្រ​។​

ដោយ​ឡែក​បន្ទប់​វះកាត់និងបន្ទប់​ពិនិត្យ​ព្យាករណ៍ ​​មានបំពាក់​​ប្រព័ន្ធ​ទូរទស្សន៍​​ផ្សាយ​ផ្ទាល់​ នឹង​មន្ទី​រពេទ្យ​មជ្ឈិម​​យោធា​លេខ​​១៧៥ តាមរយៈ​ប្រព័ន្ធ​ផ្កាយ​​រណប Vinasat ​។ ហេតុនេះ​ហើយ ក្រុម​វេជ្ជបណ្ឌិត​លើ​នាវា ​អាច​ទទួល​បាន​ការ​ប្រឹក្សា ជំនួយ​ពី​ដែន​ដី​គោក​ ក្នុងករណី​វះកាត់​ពិបាក​ស្មុគស្មាញ​ ពេល​សកម្មភាព​លើ​សមុទ្រ​។ ក្នុង​​ករណី​សមុទ្រ​រលក​ធំ នាវា​​មានបំពាក់​ឧបករណ៍​ខ្សែ​ក្រវាត់​បង្ការ​រលាក់​ ជួយ​វេជ្ជបណ្ឌិត​មាន​បរិស្ថាន​លំនឹង​បំផុត​ សម្រាប់ការ​ងារ​។​

តាម​អនុសេនីយ៍ឯក​ ត្រឹន​ វ៉ាន់​ង៉ុក​ (Tran Van Ngoc) (គិលានុបដ្ឋានលើ​នាវា​លេខ​​៥៦១​)​ ចំណុច​ពិសេស​​ដោយ​ឡែក​មួយ​​​នៃ​នាវា​ពេទ្យ​យោធាលេខ​៥៦១ គឺ​តែង​បាន​បំពាក់​​​បន្ទប់​​កាត់​​បន្ថយ​សម្ពាធ​ អាច​​សង្រ្គោះ​​ក្នុង​ពេលតែ​​​មួយ​​​ពី​៨ រហូត​ដល់​​១០​នាក់​​។ បន្ទប់​កាត់​បន្ថយ​​សម្ពាធ​នេះ ជំនាញ​ខាង​សុខាភិបាល​​សមុទ្រ​ ទទួល​​ស្នាក់នៅ​ និង​ព្យាបាល​អ្នក​ជំងឺ​ ដែល​​ត្រូវ​ទ្រោមចៃដន្យ​ ​ដោយសារ​មុជ​ជ្រៅ​ចុះក្រោម​​បាត់​សមុទ្រ​។​

ជាមួយនឹង​ឧបករណ៍​ជឿនលឿន​ ទំនើប​ នៅលើ​នាវា​ពេទ្យយោធា​​លេខ​៥៦១ នៅមាន​ទាំង​​ក្រុម​វេជ្ជបណ្ឌិត​ ឱសថការី​​ អ្នក​បច្ចេកទេស​​ជាដើម​។ល។ ដែល​មាន​កម្រិត​វិជ្ជា​ថ្វី​ដៃខ្ពស់ ​ធានាសម្រាប់ការ​សង្រ្គោះ​ជា​បន្ទាន់ ​និង​ការ​​​ព្យាបាល​​ជូន​ប្រជាជននិង​​យោធា ​ដែល​រស់​នៅ​និង​ធ្វើការ​​នៅស្រុក​កោះ​ទ្រឿង​សា (Truong Sa) ​ក៏ដូចជា​​ប្រជា​នេសាទ​​ប្រមាញ់​ជល​ផល​​លើ​សមុទ្រ​។ បន្ទប់​ស្តារកម្លាំង​បន្ទាប់ពី​សង្រ្គោះ​ជាបន្ទាន់​ នៅលើ​នាវា​ពេទ្យ​យោធា​លេខ​​៥៦១ ងាយ​ស្រួល​ ទំនើប ​ព្រមជាមួយ​នឹង​ឧបករណ៍​ជឿន​លឿន​។

ជាមួយ​​​បេសកកម្ម​ខ្ពង់​​ខ្ពស់ ​រួមនឹង​​លក្ខណៈ​​ចល័ត​ ទំនើប​ នាវា​ពេទ្យយោធា​លេខ​៥៦១ ​ជា​កម្លាំង​ចលករ​មួយ​ក្នុង​​ចំណោម​កម្លាំង​ចលករ​ ជួយ​ប្រជា​នេសាទ​ផ្សារភ្ជាប់​និង​​រក្សា​សមុទ្រ​​ ជួយ​​កម្មាភិបាល​ យុទ្ធជន​លំនឹង​ចិត្ត​បំពេញ​​ការងារ​ កាន់​កាំ​ភ្លើង​​មាំ ​រក្សា​អធិបតេយ្យភាព​កោះ​សមុទ្រ​​មាតុភូមិ​៕

 




ពិនិត្យ​​ព្យាបាល​ផ្ទាល់​ជូន​យុទ្ធជន​នៅលើ​នាវា។


 ផ្តល់​ថ្នាំ​ឥតគិត​ថ្លៃ​សម្រាប់​ប្រជា​នេសាទ​ ដែល​អភព្វ​​ជួប​គ្រោះថ្នាក់​លើ​សមុទ្រ​។​


 ប្រជា​នេសាទ​​​សប្បាយ​រីករាយ​​​អរគុណ ​ចំពោះ​​យុទ្ធជន​ពេទ្យ​យោធា​ ​លើ​នាវា​ពេទ្យ​យោធា​លេខ​​៥៦១។​

 
 

 អត្ថបទនិង​រូបថត​៖ ថុង​ហាយ
 

បណ្តាអត្ថបទបានផ្សាយ